អដ្ឋកថាមច្ឆរាជចរិយា

ក្បាលទី 63 · ទំព័រ 525

ចប់ កណ្ហទីបយនចរិយាទី ១១ មានចរិយាដទៃទៀត កាលតថាគតជាឥសី ឈ្មោះ កណ្ញទីបាយនៈ អផ្សុកហើយ នៅតែប្រព្រឹត្តព្រហ្មចរិយៈអស់ ៥០ ឆ្នាំប្លាយ ។ អ្នកណាមួយ មិនដឹងនូវសេចក្តីអផ្សុកក្នុងចិត្ត របស់ តថាគតនុ៎ះទេ ទាំងតថាគតសោត ក៏មិនប្រាប់នូវសេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរ ក្នុងចិត្តដល់អ្នកណាមួយឡើយ ។ មហាឥសី ឈ្មោះមណ្ឌព្យៈ អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា ជាសម្លាញ់របស់ តថាគត ប្រកបដោយបុព្វកម្ម ហើយបាននូវការឡើងកាន់ដែក ស្រួច ។ តថាគតថែទាំមណ្ឌព្យតាបសនោះ រហូតបានដល់នូវភាពជា បុគ្គលជារោគហើយ លាមកកាន់អាស្រមនៃខ្លួន របស់តថាគត វិញ ។ ព្រាហ្មណ៍ជាសម្លាញ់ នាំប្រពន្ធ និងកូនមក ជនទាំង ៣ នាក់ជួបជុំគ្នា ចូលទៅកាន់ទីដែលភ្ញៀវមកហើយ ។ តថាគតអង្គុយ ក្នុងអាស្រមរបស់ខ្លួន សំណេះសំណាលជានឹងជនទាំងនោះ ឯទារក បោះកូនឃ្លីលេង បានញ៉ាំងអាសិរពិសឲ្យខឹង ។ លំដាប់នោះ កុមារ នោះ ស្វែងរកផ្លូវដែលកូនឃ្លីនោះរមេលោ ក៏យកដៃស្ទាបត្រូវក្បាល អាសិរពិស ។ ឯពស់ក៏ខឹងនឹងការស្ទាបត្រូវនៃទារកនោះ អាស្រ័យ កម្លាំងនៃពិសកម្រើក ក៏ចឹកទារកក្នុងខណៈនោះ ដោយសេចក្តី ក្រោធយ៉ាងខ្លាំង ។ ទារកដែលត្រូវពស់ចឹកហើយ ក៏ដួលលើផែនដី ដោយពិសដ៏ខ្លាំងមួយរំពេច ព្រោះហេតុនោះ បានជាតថាគតមាន ទុក្ខ ទុក្ខនោះ ផ្សាយមកដល់តថាគត ។ តថាគតលួងលោមជន ទាំងនោះ ដែលដល់នូវសេចក្តីទុក្ខ មានសរ គឺសេចក្តីសោក បាន ធ្វើសច្ចកិរិយាដ៏ថ្លៃថ្លាប្រសើរ ឧត្តមជាដំបូងថា តថាគតមានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈ អស់ ៧ ថ្ងៃ លំដាប់តទៅ តថាគតប្រព្រឹត្តព្រហ្មចរិយៈ ណា អស់ ៥០ ឆ្នាំប្លាយ ។