អដ្ឋកថាកណ្ញទីបាយនចរិយា
កណ្ហទីបយនចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងកណ្ហទីបាយនចរិយាទី ១១ ដូចតទៅនេះ បទថា កណ្ហទីបយនោ ឥសិ បានដល់ តាបសមានឈ្មោះយ៉ាងនោះ បាន ឮថា ព្រះពោធិសត្វក្នុងកាលនោះ ឈ្មោះថា ទីបាយនៈ ចូលទៅរកតាបស មណ្ឌព្យៈ ដែលជាសម្លាញ់របស់ខ្លួន ដែលត្រូវដោតដោយឈើអណ្តោត មិនបោះបង់តាបសនោះ ដោយសីលគុណរបស់តាបស បានឈរផ្អែកឈើ អណ្តោតអស់ ៣ យាម ទើបប្រាកដឈ្មោះថា កណ្ញទីបាយនៈ ព្រោះមាន រាងកាយពណ៌ខ្មៅ ដោយតំណក់ឈាមដែលហូរចេញអំពីរាងកាយរបស់ តាបសនោះ ស្រក់មកត្រូវហើយស្ងួត ។ បទថា បរោបញ្ញាសវស្សានិ គឺ ក្រៃលែងជាង ៥០ ឆ្នាំ ។ បទថា អនភិរតោ ចរឹ អហំ បានដល់ ជាង ៥០ ឆ្នាំ ។ ពាក្យនោះជាទុតិយាវិភត្តិ ចុះក្នុងអច្ចន្តសំយោគ ។ បទថា អនភិរតោ ចរឹ អហំ សេចក្តីថា តថាគតនៅប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រេកអរក្នុង សេនាសនៈស្ងាត់ និងក្នុងធម៌ដែលជាអធិកុសល កាលបួសហើយ ព្រះមហា សត្វត្រេកអរ ប្រព្រឹត្តព្រហ្មចរិយៈ ៧ ថ្ងៃបុណ្ណោះ បន្ទាប់ពីនោះ ក៏នៅ ដោយមិនត្រេកអរ ។ ព្រោះហេតុអ្វី ព្រះមហាបុរសក្នុងអត្តភាពច្រើនសែន មានអធ្យាស្រ័យ ក្នុងនេក្ខម្មៈ ត្រេកអរក្នុងព្រហ្មចរិយៈ តែក្នុងចរិយានេះ មិនត្រេកអរក្នុង ព្រហ្មចរិយៈនោះ ព្រោះកាលញាប់ញ័រនៃភាពជាបុថុជ្ជន សួរថា ព្រោះហេតុ អ្វី ទើបមិនគ្រប់គ្រងផ្ទះជាថ្មី ព្រោះដំបូង ឃើញទោសក្នុងកាមទាំងឡាយ ដោយមានអធ្យាស្រ័យក្នុងនេក្ខម្មៈ ទើបបួស តមក ទើបព្រះមហាបុរសកើត ការមិនត្រេកអរ ដោយមិនដាក់ចិត្តដោយយោនិសោមនសិការ ។ ព្រះមហាបុរស កាលមិនអាចបន្ទោបង់នូវការត្រេកអរនោះបាន តែរង្កៀសដោយពាក្យ ចំអកថា កណ្ញទីបាយនតាបសនេះ ជឿកម្ម និងផលនៃកម្ម លះសម្បត្តិធំ ចេញអំពីផ្ទះ លះបង់សម្បត្តិណា ក៏ត្រឡប់ទៅដើម្បីស