សុតសោមចរិយាទី ១២

ក្បាលទី 63 · ទំព័រ 542

មានចរិយាដទៃទៀត កាលដែលតថាគតឈ្មោះ សុតសោម ជាម្ចាស់ផែនដី ត្រូវស្តេចបោរិសាទចាប់តថាគត ក៏បាន នឹកឃើញនូវពាក្យប្តេជ្ញា ដែលខ្លួនបានធ្វើចំពោះនន្ទព្រាហ្មណ៍ ។ ស្តេចបោរិសាទ ដោតក្សត្រ ១០១ អង្គត្រង់បាតដៃ ហើយញ៉ាំង ស្តេចទាំងនោះឲ្យស្វិតស្រពោនហើយ ចូលទៅនាំយកតថាគត ក្នុង ពេលសម្រេចយញ្ញ ។ ស្តេចបោរិសាទសួរតថាគតថា អ្នកឯងចង់ រួចខ្លួន ( អំពីដៃយើង ) ឬទេ បើអ្នកអាចត្រឡប់មក ( កាន់ សម្នាក់ ) យើងវិញ យើងនឹងព្រមធ្វើតាមសេចក្តីពេញចិត្តរបស់ អ្នក ។ កាលនោះ តថាគតទទួល ( ពាក្យ ) ស្តេចបោរិសាទ នោះហើយ ចូលទៅកាន់បុរីជាទីរីករាយ ប្រគល់រាជ្យ ( ដល់មាតាបិតា ) នឹងបាច់និយាយថ្វីដល់ការត្រឡប់មកនៃតថាគតវិញ ។ តថាគតរពឫកនូវធម៌របស់សប្បុរសទាំងឡាយ ដែលព្រះជិនស្រី ទាំងឡាយ ធ្លាប់សេពក្នុងកាលមុន ឲ្យទ្រព្យដល់ព្រាហ្មណ៍ ហើយ ចូលទៅកាន់ស្តេចបោរិសាទ ។ តថាគតមិនមានសេចក្តីសង្ស័យថា ស្តេចបោរិសាទនេះ នឹងសម្លាប់ ឬមិនសម្លាប់នូវអញក្នុងទីនោះ ឡើយ តថាគតរក្សាពាក្យសច្ចៈ ចូលទៅ ( កាន់សម្នាក់ស្តេច បោរិសាទ ) ដើម្បីលះបង់នូវជីវិត គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃ តថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត ។