សុវណ្ណសាមចរិយាទី ១៣

ក្បាលទី 63 · ទំព័រ 560

កាលដែលតថាគតជាតាបស ឈ្មោះសាមៈ នៅក្នុង អាស្រមដែលព្រះឥន្ទនិម្មិតឲ្យក្នុងព្រៃ តថាគតញ៉ាំងសីហៈ និងខ្លាធំ ទាំងឡាយក្នុងព្រៃ ឲ្យចូលមកជិតដោយមេត្តាបាន ។ សត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និងជ្រូកព្រៃ មកចោមរោម តថាគតដែលនៅក្នុងព្រៃ ។ សត្វណាមួយ មិនធ្វើតថាគតឲ្យតក់ស្លុត ទេ ទាំងតថាគតក៏មិនខ្លាចសត្វណាមួយឡើយ កាលនោះ កម្លាំងមេត្តាឧបត្ថម្ភតថាគត ឲ្យតថាគតនៅក្នុងព្រៃដោយសួស្តី ។ សុវណ្ណសាមចរិយាទី ១៣ ចប់