អដ្ឋកថាឯករាជចរិយា

ក្បាលទី 63 · ទំព័រ 572

ឯករាជចរិយា គប្បីជ្រាបវិនិច្ឆ័យក្នុងឯករាជចរិយាទី ១៤ ដូចតទៅ បទថា ឯករាជាតិ វិស្សុតោ បានដល់ ប្រាកដក្នុងជម្ពូទ្វីប ដោយនាមដែលកំណត់ ថា ឯករាជ ។ ក្នុងកាលនោះ ព្រះមហាសត្វទ្រង់ជាឱរសព្រះបាទក្រុងពារាណសី ទ្រង់ ចម្រើនវ័យ ដល់នូវការសម្រេចសិប្បៈគ្រប់យ៉ាង កាលព្រះបិតាសោយទិវង្គត បានគ្រងរាជសម្បត្តិ មានព្រះនាមប្រកាសថា ឯករាជ ព្រោះទ្រង់បំពេញ បារមី ដោយការប្រកបគុណវិសេស ដែលមិនទួទៅដល់អ្នកដទៃ មានសីល អាចារៈ សទ្ធា និងសុតៈ ដែលជាកុសលជាដើម និងដោយភាពជាប្រធាន ព្រោះមិនមានបុគ្គលជាគម្រប់ពីរ ក្នុងផ្ទៃជម្ពូទ្វីប ។ បទថា បរមំ សីលំ អធិដ្ឋាយ សេចក្តីថា អធិដ្ឋានសីលដែលបានដល់កុសលកម្មបថ ១០ ប្រការ ដែលបរិសុទ្ធឧត្តម ពោល គឺសង្រួមកាយ វាចា បរិសុទ្ធដោយល្អ និងប្រព្រឹត្ត ប្រពៃផ្លូវចិត្ត បរិសុទ្ធដោយល្អ ដោយការសមាទាន និងដោយការមិនឈាន កន្លង ។ បទថា បសាសាមិ មហាមហឹ សេចក្តីថា គ្រប់គ្រងផែនដីធំ គឺ គ្រប់គ្រងរាជសម្បត្តិក្នុងដែនកាសី ប្រមាណ ៣០០ យោជន៍ ។ បទថា ទសកុសលកម្មបថេ សេចក្តីថា សមាទានកុសលកម្មបថ ១០ ប្រការមាន ការវៀរចាកការសម្លាប់សត្វ រហូតដល់សម្មាទិដ្ឋិ ឬប្រព្រឹត្តក ុសលកម្មទាំងនោះ មិនមានចំណែកសេសសល់ ។ បទថា ចតូហិ សង្គហ- វត្ថូហិ គប្បីជ្រាបការភ្ជាប់សេចក្តីថា ក្នុងកាលតថាគតប្រាកដ ឈ្មោះថា ឯករាជ សង្គ្រោះមហាជនដោយធម៌ ជាហេតុនៃការសង្គ្រោះ គឺសង្គហវត្ថុ ៤ បានដល់ ទាន បិយវាចា អត្ថចរិយា និងសមានត្តតា តាមសមគួរ ។ បទថា ឯវំ សេចក្តីថា កាលតថាគតជាបុគ្គលមិនប្រមាទ ដោយអាការ នេះ តាមដែលពោលហើយ គឺការបំពេញសីល គឺកុសលកម្មបថ ១០ ឲ្យ បរិបូណ៌ ការសង្គ្រោះមហាជនដោយសង្គហវត្ថុ ៤ ។