មហាលោមហំសចរិយាទី ១៥

ក្បាលទី 63 · ទំព័រ 580

សុ ត្ត ន្តបិ ដ ក មហាលោមហំសចរិយាទី ១៥ តថាគតសម្រេចសេយ្យាសន៍ កើយឆ្អឹងសាកសពក្នុងព្រៃ ស្មសាន ពួកក្មេងអ្នកស្រុកចូលមកជិត ( តថាគត ) ហើយ សម្តែងនូវប្រការដ៏ប្លែកច្រើនយ៉ាង ។ ពួកក្មេងដទៃជាអ្នកដឹងការណ៍ ( ឃើញទារកទាំងឡាយ ) ក៏សប្បាយរីករាយ មានចិត្តសង្វេគ ទៅនាំយកគ្រឿងក្រអូប ផ្កាកម្រង ភោជនផ្សេងៗ ដ៏ច្រើន និង គ្រឿងបណ្ណការ មកឲ្យតថាគត ។ ពួកក្មេងអ្នកស្រុកណា នាំយក សេចក្តីទុក្ខមកឲ្យតថាគត ពួកក្មេងអ្នកស្រុកណា ឲ្យសេចក្តីសុខ ដល់តថាគត តថាគតមានចិត្តស្មើ ចំពោះទារកទាំងអស់នោះ មិន អាណិត មិនក្រោធ ។ តថាគតមានចិត្តជាកណ្តាល ក្នុងសុខ និង ទុក្ខ ក្នុងយស និងអយស តថាគតមានចិត្តស្មើ ក្នុងលោកធម៌ ទាំងពួង នេះជាឧបេក្ខាបារមីរបស់តថាគត ។ មហាលោមហំសចរិយាទី ១៥ ចប់ ឧទ្ទាននៃចរិយានោះ យុធញ្ជយចរិយា ១ សោមនស្សចរិយា ១ អយោឃរចរិយា ១ ភិសចរិយា ១ សោណនន្ទបណ្ឌិតចរិយា ១ មូគផក្ខចរិយា ១ កបិលរាជចរិយា ១ សច្ចសវ្ញយបណ្ឌិតចរិយា ១ វដ្តកបោតកចរិយា ១ មច្ឆរាជចរិយា ១ កណ្ញទីបាយនចរិយា ១ សុតសោមចរិយា ១ សុវណ្ណសាមចរិយា ១ ឯករាជចរិយា ១ លោមហំសចរិយា ១ ព្រះមហេសីសម្ពុទ្ធ ទ្រង់សម្តែងហើយ ដោយប្រការដូច្នេះ ។ តថាគតរងទុក្ខច្រើនប្រការ សោយសម្បត្តិច្រើនប្រការ ក្នុងភពតូច ភពធំ ដូចបានរៀបរាប់មកយ៉ាងនេះ ហើយបានសម្រេចនូវសម្ពោធិញ្ញាណ ដ៏ឧត្តម ។ តថាគតបានឲ្យទានដែលព្រះពោធិសត្វគប្បីឲ្យ ទាំងបំពេញសីល មិនមានសេសសល់ ហើយចេញទៅកាន់មហាភិន្រិស្កមណ៍ បានដល់ បារមី សម្រេចនូវសម្ពោធិញ្ញាណ ជាញាណដ៏ឧត្តម ។