អដ្ឋកថាឧទានគាថា

ក្បាលទី 63 · ទំព័រ 590

គប្បីជ្រាបវិនិច្ឆ័យក្នុងឧទានគាថាដូចតទៅនេះ ឧទានគាថាមានពាក្យថា យុធញ្ជយោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ភិសេន លោកសម្តែងមហាកញ្ចនចរិយា ដោយឈ្មោះរឿងថា ភិសចរិយា ។ លោកសម្តែងសោណបណ្ឌិតចរិយា ដោយបទថា សោណនន្ទោ នេះ ។ ម្យ៉ាងទៀត បទថា មូគផក្ខោ លោក សម្តែងតេមិយបណ្ឌិតចរិយា ដោយឈ្មោះរឿងថា មូគបក្ខោ ។ លោក សម្តែងតេមិយបណ្ឌិតចរិយា ដោយឈ្មោះថា មូគបក្ខ ។ លោកសម្តែង មហាលោមហំសចរិយា ដោយមាតិកាធម៌ គឺឧបេក្ខាបារមី ។ បទថា អាសិ ឥតិ វុដ្ឋំ មហេសិនា អធិប្បាយថា ម្នាលសារីបុត្រ ក្នុងកាលនោះ តថាគត ជាព្រះពោធិសត្វឈ្មោះថា មហេសិនា ព្រោះស្វែងរកពោធិសម្ភារ មានទានបារមីជាដើម ធំដោយវិធីនេះ បានប្រព្រឹត្តបដិបត្តិមកហើយ ដូចសម្តែងដល់ អ្នកក្នុងកាលឥឡូវនេះឯង ។ ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីសម្តែងដល់ ប្រយោជន៍ដែលទ្រង់បំពេញបារមី ទ្រង់ធ្វើទុក្ករកិរិយា របស់ព្រះអង្គដែល ពោលហើយ និងមិនទាន់បានពោលក្នុងទីនេះ ដែលប្រព្រឹត្តទៅអស់កាលយូរ ដោយការបំពេញបារមីឲ្យបរិបូណ៌រួមគ្នាតែមួយ ដោយសង្ខេបបុណ្ណោះ ទើប ត្រាស់គាថានេះថា ឯវំ ពហុព្វិធំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯវំ បានដល់ ដោយន័យដូចពោលហើយនេះ ។ បទថា ពហុព្វំធំ ទុក្ខំ សេចក្តីថា ទុក្ខច្រើនយ៉ាង ច្រើនប្រការ ព្រោះអាហារ មានស្លឹកដង្កៀបក្តាមជាដើម កាលនៅជាអកិត្តិបណ្ឌិតជាដើម និងដោយការ អត់អាហារជាដើម ព្រោះឲ្យស្លឹកដង្កៀបក្តាមនោះដល់យាចក ។ ម្យ៉ាងទៀត កាលជាព្រះបាទកុរុជាដើម សម្បត្តិមានច្រើន ដែលដូចគ្នានឹងសម្បត្តិនៃសក្កទេវរាជ ។ បទថា ភវាភវេ បានដល់ ភពតូចភពធំ ឬសោយសេចក្តី ចម្រើន និងសេចក្តីវិនាស ក្នុងភពតូចភពធំ មិនក្តៅក្រហាយដោយទុក្ខ ច្រើនយ៉