សមោធានកថា
បារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ បារមីទាំងនេះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យបានសម្រេច គឺព្រះបាទសិវិរាជ ដ៏ប្រសើរ បានបំពេញទានបារមី ព្រះបាទវេស្សន្តរ និងវេលាមព្រាហ្មណ៍ បានបំពេញទានឧបបារមី អកិត្តិតាបស បានបំពេញ ទានដ៏មានកម្លាំង ហៅថា ទានឧបបារមី កាលតថាគតកើតជាមាន់ និងទន្សាយដ៏ប្រសើរ បានបំពេញទានបរមត្ថបារមី ។ កាលតថាគត កើតជាស្តេចស្វាក្តី ជាដំរីឆទ្ទន្តក្តី ជាដំរីចិញ្ចឹមមាតាក្តី បានបំពេញ សីលបារមី ពាក្យដូច្នេះនេះ ព្រះមហេសី ទ្រង់សម្តែងហើយ ។ កាលតថាគតកើតជាស្តេចឈ្មោះចម្បេយ្យៈ និងជាស្តេចនាគឈ្មោះ ភូរទត្ត បានបំពេញសីលឧបបារមី កាលតថាគតកើតជាសង្ខបាលនាគរាជ ជាអ្នកប្រាជបានបំពេញសីលបរមត្ថបារមី ។ កាល តថាគតកើតជារាជបុត្រ ឈ្មោះយុធញ្ជ័យក្តី ជាមហាគោវិន្ទក្តី ជា ហត្ថិបាលក្តី ជាកូនព្រាហ្មណមហាសាលឈ្មោះអយោឃរៈក្តី ជា ភល្លាតិយៈក្តី ជាសុវណ្ណសាមក្តី ជាមឃវទេវបុត្រក្តី ជានេមិរាជក្តី បានបំពេញទានឧបបារមី ។ កាលតថាគតកើតជាមហោសថបណ្ឌិត ក្តី ធនរដ្ឋបណ្ឌិតក្តី កុណ្ឌលបណ្ឌិតក្តី តណ្ឌិលបណ្ឌិតក្តី តិត្តិរៈក្តី សកុណៈក្តីន៎ុះ បានបំពេញបញ្ញាឧបបារមី ។ កាលតថាគតកើតជា វិធុរបណ្ឌិត ជាសម្ភវកុមារក្តី ទាំងពីរនុ៎ះ បានបំពេញបញ្ញាបារមី កាលតថាគតកើតជាសុរិយព្រាហ្មណ៍ក្តី ជាមាតង្គបណ្ឌិតក្តី ដែល ជាសិស្សអាស្រ័យនូវអាចារ្យក្នុងកាលមុន ក៏បានបំពេញនូវបញ្ញាបារមីដែរ ។ ឯបញ្ញាបរមត្ថបារមីនុ៎ះឯង ( តថាគតបានបំពេញក្នុង កាលយោនយកកំណើតកើត ) ជាសេនកបណ្ឌិត កាលតថាគត កើតប្រាកដជាស្តេចជនកមានសីល មានព្យាយាម មានការប្រឹង ប្រេងយ៉ាងមាំ បានបំពេញវីរិយបរមត្ថបារមី កាលតថាគតកើតជា ស្តេចស្វា ជាអ្នកគោរពធម៌ ៥ ប្រ