អដ្ឋកថាបកិណ្ណកកថា

ក្បាលទី 63 · ទំព័រ 603

ដើម្បីភាពឈ្លាសច្រើនប្រការក្នុងពោធិសម្ភារនៃកុលបុត្រទាំងឡាយ ដែលកើតឧស្សាហៈក្នុងកិច្ចបដិបត្តិ ដើម្បីទៅកាន់មហាពោធិព្ញាណ ទើបគួរពោលបកិណ្ណកកថាក្នុងបារមីទាំងពួង ។ ក្នុងបារមីនោះ មានមាតិកាដូចតទៅនេះ បារមីទាំងនោះ គឺអ្វី ឈ្មោះថា បារមី ព្រោះអត្ថដូចម្តេច បារមីមានបុន្មានយ៉ាង លំដាប់របស់បារមីដូចម្តេច អ្វីជាលក្ខណៈ កិច្ច បច្ចុប្បដ្ឋាន និងបទដ្ឋាន អ្វីជាបច្ច័យ អ្វីជាការសៅហ្មង អ្វីជាការផូរផង់ អ្វីជាបដិបក្ខ អ្វីជាបដិបទា អ្វីជាការចែក អ្វីជាការសង្គ្រោះ អ្វីជាឧបាយឲ្យសម្រេច ឲ្យសម្រេចក្នុងកាលណា អ្វីជាអានិសង្ស និងអ្វីជា ផលរបស់បារមីទាំងនោះ ។ ក្នុងសេចក្តីនោះ មានវិសជ្ជនាដូចតទៅ បញ្ញាថា បារមីទាំងនោះ គឺអ្វី ។ បារមី គឺគុណធម៌ទាំងឡាយ មានទានជាដើម កំណត់ដោយភាពជាអ្នកឈ្លាស ក្នុងឧបាយ គឺករុណា ដែលតណ្ហា មានះ និងទិដ្ឋិ មិនចូលទៅកម្ចាត់ ។ បញ្ញាថា បារមីព្រោះអត្ថដូចម្តេច ព្រះមហាសត្វ ព្រះពោធិសត្វ ជា បុគ្គលកំពូល ខ្ពង់ខ្ពស់ជាងសត្វ ព្រោះប្រកបគុណវិសេស មានទាន និង សីលជាដើម ការកើត ឬការធ្វើរបស់ព្រះពោធិសត្វទាំងនោះ ឈ្មោះថា បារមី បានដល់ ការធ្វើទានជាដើម ក៏ជាបារមី ។ ម្យ៉ាងទៀត ឈ្មោះថា បរម ព្រោះអត្ថថា បំពេញ ឈ្មោះថា ពោធិសត្វ ព្រោះអត្ថថា ជាអ្នកបំពេញ និងជាអ្នករក្សាគុណទាំងឡាយ មានទាន ជាដើម ។ ភាវៈក្តី កម្មក្តី របស់បារមី ឬរបស់ព្រះពោធិសត្វដែលប្រសើរ ឧត្តម នេះឈ្មោះថា បារមី បានដល់ ការធ្វើទានជាដើមនោះឯង ។ ម្យ៉ាងទៀត បារមី រមែងចងសត្វដទៃទុកក្នុងខ្លួន ដោយការប្រកបគុណវិសេស ឬបារមី រមែងដុសខាត់សត្វដទៃឲ្យបរិសុទ្ធចាកមន្ទិល គឺកិលេស ឬបារមី រមែងទៅកាន់ត្រើយនាយ គឺនិព្វានដ៏ប្រស