ពាក្យប្រារព្ធ
ព្រះសម្ពុទ្ធអង្គណា អ្នកស្វែងរកគុណដ៏ធំក្រៃលែង ទ្រង់មានបញ្ញា ប្រព្រឹត្តទួទៅ ក្នុងញេយ្យធម៌ទាំងពួង តាមពេញព្រះហបឫទ័យ ដូចករុណាដែល ផ្សាយទៅក្នុងពួកសត្វ មានព្រះហបឫទ័យដែលសេចក្តីករុណា ក្នុងពួកសត្វ នោះឲ្យកើតឡើង កាលគង់ចាំវស្សាក្នុងស្ថានតាវត្តិង្សទេវលោក ក្នុងកាល សម្តែងយមកប្បាដិហារិយ៍ស្រេចហើយ បានគង់លើសិលាអាសនៈ ឈ្មោះ បណ្ឌុកម្ពល ត្រង់គល់បារិច្ឆត្តក ដូចព្រះអាទិត្យលើកំពូលភ្នំយុគន្ធរ ដែលពួក ទេវតាទាំងមួយម៉ឺនចក្កវាឡ បានមកអង្គុយប្រជុំចោមរោម ទ្រង់បានធ្វើសន្តុសិតទេវបុត្តដែលជាពុទ្ធមាតា ឲ្យជាប្រធាននៃទេវតាទាំងឡាយ ហើយត្រាស់ អភិធម្ម ដោយតេជះនៃបញ្ញានោះ ។ ព្រះសម្មាសម្ពុទ្ធជាទេវតានៃទេវតា ជាអ្នកនាំពួកដ៏វិសេស កាលទ្រង់ សម្តែងព្រះអភិធម្មណា ដល់ទេវតាទាំងឡាយ ហើយក៏បានត្រាស់ប្រាប់ដល់ ព្រះសារីបុត្តត្ថេរដែលជាឧបដ្ឋាករបស់ព្រះមហេសី ត្រង់អនោតត្តស្រះ ដោយ ន័យសង្ខេបម្តងទៀត ព្រះថេរៈបានស្តាប់ព្រះអភិធម្មណា ហើយក៏នាំមកកាន់ ផ្ទៃផែនដីប្រាប់ដល់ភិក្ខុទាំងឡាយ ។ ព្រះអភិធម្មនោះ ដែលភិក្ខុទាំងឡាយ ទ្រទ្រង់ហើយ ដោយប្រការដូច្នេះ ។ ក្នុងគ្រាធ្វើសង្គាយនា ព្រះអានន្ទត្ថេរ ជាបណ្ឌិត បានចងក្រងម្តងទៀត ។ អដ្ឋកថាណា នៃព្រះអភិធម្មនោះ ដែលវិចិត្រទៅដោយន័យផ្សេងៗ ដែល បុគ្គលពិចារណារឿយៗ ដោយញាណដ៏ជ្រាលជ្រៅ ដែលឈមចុះបាន ដែលព្រះថេរៈទាំងឡាយអ្នកមានវសី មានព្រះមហាកស្សបៈជាដើមចងក្រង ហើយក្នុងខាងដើមមុន ព្រះថេរៈទាំងឡាយអ្នកស្វែងរកគុណធំ ចងក្រងតាម ហើយក្នុងកាលជាខាងក្រោយទៀត ។