កោណ្ឌញ្ញកថាទី ២
ក្នុងសម័យខាងក្រោយ កាលព្រះមានព្រះភាគ ព្រះនាមទីបង្ករ ទ្រង់ រម្លត់ខន្ធបរិនិព្វានកន្លងទៅហើយ មួយអសង្ខេយ្យ ព្រះសាស្តាព្រះនាម កោណ្ឌញ្ញៈ ក៏ទ្រង់ឧប្បត្តិកឡើង សូម្បីសាសនារបស់ព្រះមានព្រះភាគនោះ ក៏មានសាវកសន្និបាត ៣ លើក ការប្រជុំលើកដំបូង មានសាវ័កមកប្រជុំ ប្រមាណមួយសែនកោដិ លើកទីពីរ មានសាវ័កមកប្រជុំប្រមាណមួយពាន់ កោដិ លើកទីបី មានសាវ័កមកប្រជុំ ៩០ កោដិ ។ គ្រានោះ ព្រះពោធិសត្វជាស្តេចចក្រពត្តិ ព្រះនាម វិជិតាវី បានថ្វាយ មហាទានដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន មានប្រមាណរាប់បានមួយ សែនកោដិ ព្រះសាស្តាបានព្យាករព្រះពោធិសត្វថា នឹងបានត្រាស់ជាព្រះពុទ្ធ ហើយសម្តែងធម៌ ។ ព្រះពោធិសត្វនោះ ទ្រង់ស្តាប់ធម្មកថា របស់ ព្រះសាស្តាហើយ ទ្រង់ប្រគល់រាជសម្បត្តិ ចេញសាងផ្នួស ទ្រង់សិក្សាព្រះ ត្រៃបិដក ញ៉ាំងសមាបត្តិ ៨ និងអភិញ្ញា ៥ ឲ្យកើតឡើង មានឈាន មិនសាបសូន្យហើយ ទ្រង់ឧប្បត្តិកឡើងក្នុងព្រហ្មលោក ។ នគររបស់ព្រះមានព្រះភាគ ព្រះនាម កោណ្ឌញ្ញៈ នោះ ឈ្មោះថា រម្មវតី ព្រះមហាក្សត្រិយ៍ ព្រះនាម សុនន្ទៈ ជាព្រះរាជបិតា ព្រះទេវី ព្រះនាម សុជាតា ជាព្រះមាតា ព្រះភទ្ទត្ថេរនិងសុភទ្ទត្ថេរជាអគ្គសាវ័ក ព្រះថេរៈព្រះនាមអនុរុទ្ធ ជាពុទ្ធុបដ្ឋាក ព្រះនាងតិស្សាថេរី និងព្រះនាង ឧបតិស្សាថេរី ជាគូអគ្គសាវិកាមា នឈើជាទីត្រាស់ដឹង ឈ្មោះថា សាលកល្យាណី ព្រះសរីរៈរបស់ព្រះមហាមុនីនោះ កម្ពស់ ៨៨ ហត្ថ ព្រះអង្គ មានព្រះជន្មាយុមួយសែនឆ្នាំ ។