មង្គលកថាទី ៣

ក្បាលទី 64 · ទំព័រ 117

ក្នុងសម័យខាងក្រោយមក កាលព្រះកោណ្ឌញ្ញសម្ពុទ្ធបរិនិព្វានកន្លងទៅ ហើយ ប្រមាណមួយអសង្ខេយ្យ ក្នុងកប្បតែមួយនុ៎ះឯង មានព្រះពុទ្ធស្តេច ឧប្បត្តិកឡើង ៤ ព្រះអង្គ គឺព្រះមង្គលសម្ពុទ្ធ ព្រះសុមនសម្ពុទ្ធ ព្រះរេវត សម្ពុទ្ធ និងព្រះសោភិតសម្ពុទ្ធ ។ ក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាម មង្គលៈ មានសាវកមហាសន្និបាត ៣ លើក ក្នុងមហាសន្និបាតលើកទីមួយ មានភិក្ខុមកប្រជុំប្រមាណមួយសែនកោដ្បិ១ ក្នុងលើកទីពីរ ប្រមាណមួយពាន់កោដ្បិ២ ក្នុងលើកទីបី ប្រមាណ ៩០ កោដិ ។ បានឮថា ព្រះអានន្ទកុមារជាព្រះភាតាមាតាផ្សេងគ្នានឹងព្រះមានព្រះភាគ អង្គនោះ ព្រមទាំងបរិស័ទ ៩០ កោដិ បានយាងទៅកាន់សម្នាក់របស់ព្រះសាស្តា ដើម្បីស្តាប់ធម៌ ។ ព្រះសាស្តាសម្តែងអនុបុព្វីកថាដល់ទ្រង់ មួយ អន្លើដោយបរិស័ទ សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ព្រះសាស្តា ទ្រង់ពិនិត្យមើលបុព្វចរិយា របស់កុលបុត្តទាំងនោះ ទ្រង់ឃើញឧបនិស្ស័យ នៃការបានបាត្រ និងចីវរដែលសម្រេចដោយឫទ្ធិ ទើបទ្រង់លាព្រះហស្តខាងស្តាំ ដោយព្រះតម្រាស់ថា ចូរពួកអ្នកជាភិក្ខុចុះ ដូច្នេះ ខណៈនោះឯង កុលបុត្តទាំងពួងក៏ទ្រទ្រង់បាត្រ និងចីវរដែលសម្រេចដោយឫទ្ធិ ដូចព្រះថេរៈ មានវស្សា ៦០ ដល់ព្រមដោយកិរិយាមារយាទ មកចោមរោមថ្វាយបង្គំ ព្រះសាស្តា ។ សាសនារបស់ព្រះមានព្រះភាគនេះ ក៏មានសាវកសន្និបាត ៣ ។ លើក ។ រស្មីសរីរៈ របស់ព្រះពុទ្ធទាំងឡាយដទៃៗ មានប្រមាណ ៨០ ហត្ថ ដោយជុំវិញ បុន្តែ រស្មីសរីរៈរបស់ព្រះមានព្រះភាគ ព្រះនាមមង្គលៈនោះ មិនដូចព្រះពុទ្ធអង្គដទៃៗ ទេ គឺមានព្រះរស្មីផ្សាយចេញទៅកាន់មួយម៉ឺនលោក ធាតុ តាំងនៅអស់កាលជានិច្ច ដើមឈើ ភ្នំ មហាសមុទ្ទជាដើម ដោយហោច ទៅសូម្បីឆ្នាំងប