សុមនកថាទី ៤

ក្បាលទី 64 · ទំព័រ 127

កាលព្រះមង្គលសម្ពុទ្ធបរិនិព្វាន ធ្វើឲ្យម៉ឺននៃលោកធាតុងងឹត យ៉ាងនេះ ហើយ តអំពីនោះមក ព្រះសាស្តាព្រះនាមថា សុមនៈ ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះពុទ្ធអង្គនោះ មាន ៣ លើក សន្និបាតលើកទី ១ មានភិក្ខុមួយសែនកោដិ លើកទី ២ មានភិក្ខុប្រមាណ ៩ ម៉ឺនកោដិ ត្រង់ ភ្នំកញ្ចនបព៌ត លើកទី ៣ មានភិក្ខុ ៨ ម៉ឺនកោដិ ។ គ្រានោះ ព្រះពោធិសត្វជានាគរាជ ឈ្មោះថា អតុលៈ មានឫទ្ធិច្រើន មានអានុភាពច្រើន បានជ្រាបថា ព្រះពុទ្ធទ្រង់ឧប្បត្តិកឡើងហើយ ទើបនាំ ពួកញាតិចេញអំពីនាគពិភព មកប្រគំតន្រ្តីទិព្វ បូជាព្រះមានព្រះភាគដែល មានភិក្ខុប្រមាណមួយសែនកោដិជាបរិវារ បានថ្វាយមហាទាន ហើយថ្វាយ សំពត់មួយគូមួយអង្គ ហើយតាំងនៅក្នុងសរណៈទាំងឡាយ ព្រះសាស្តា ព្រះនាមសុមនៈនោះ បានព្យាករព្រះពោធិសត្វថា ក្នុងអនាគតកាល អតុលនាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ដូច្នេះ ។ នគររបស់ព្រះមាន ព្រះភាគអង្គនោះឈ្មោះថា មេខលា ព្រះបិតាជាព្រះរាជា ព្រះនាមថា សុទត្តៈ ព្រះមាតាព្រះនាម សិរិមា ព្រះសរណត្ថេរ និងព្រះភាវិតត្តត្ថេរ ជា គូអគ្គសាវ័ក ភិក្ខុឧបដ្ឋាក ឈ្មោះថា ឧទេនត្ថេរ ព្រះនាងសោណាថេរី និង ព្រះនាងឧបសោណាថេរី ជាគូអគ្គសាវិកា ដើមខ្ទឹងជាឈើត្រាស់ដឹង មាន ព្រះសរីរៈកម្ពស់ ៩០ ហត្ថ ព្រះជន្មាយុរបស់ព្រះអង្គប្រមាណ ៩ ម៉ឺនឆ្នាំ នុ៎ះឯង ។