រេវតកថាទី ៥
ក្នុងសម័យតអំពីព្រះសុមនសម្ពុទ្ធនោះមក ព្រះសាស្តាព្រះនាម រេវតៈ ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះរេវតសម្ពុទ្ធអង្គនោះ មាន ៣ លើក ក្នុងសន្និបាតលើកទី ១ មានភិក្ខុរាប់ចំនួនមិនអស់ លើកទី ២ មាន ភិក្ខុមួយសែនកោដិ ក្នុងលើកទី ៣ ក៏ដូចគ្នា ។ គ្រានោះ ព្រះពោធិសត្វជាព្រាហ្មណ៍ មាននាមថា អតិទេវៈ ស្តាប់ព្រះធម៌ ទេសនាហើយ តាំងនៅក្នុងសរណៈទាំងឡាយ ប្រណម្យអញ្ជលីលើ សិរសា ពោលសរសើរការលះកិលេសរបស់ព្រះសាស្តាអង្គនោះ ហើយ បានបូជាដោយសំពត់ដណ្តប់ ព្រះមានព្រះភាគអង្គនោះ ទ្រង់ព្យាករព្រះ ពោធិសត្វថា នឹងបានត្រាស់ជាព្រះពុទ្ធ ។ ព្រះមានព្រះភាគព្រះនាមថា រេវតៈ អង្គនោះ មាននគរឈ្មោះថា សុធញ្ញវត្បី១ព្រះបិតាជាក្សត្រិយ៍ ទ្រង់ព្រះនាមថា វិបុលៈ ព្រះមាតាព្រះនាម វិបុលា ព្រះវរុណត្ថេរ និងព្រះព្រហ្មទេវត្ថេរជាគូអគ្គសាវ័ក ពុទ្ធុបដ្ឋាកឈ្មោះ សម្ភវៈ ព្រះនាងភទ្ទាថេរី និងព្រះនាងសុភទ្ទាថេរី ជាគូអគ្គសាវិកា ដើម ខ្ទឹងជាឈើត្រាស់ដឹង ព្រះអង្គមានកម្ពស់ ៨០ ហត្ថ មានព្រះជន្មាយុ ៦ ម៉ឺនព្រះវស្សា ។