អនោមទស្សីកថាទី ៧

ក្បាលទី 64 · ទំព័រ 130

ក្នុងសម័យតអំពីព្រះសោភិតសម្ពុទ្ធ កន្លងទៅមួយអសង្ខេយ្យ ក្នុងកប មានព្រះពុទ្ធកើតឡើង ៣ ព្រះអង្គ គឺព្រះអនោមទស្សីសម្ពុទ្ធ ព្រះ បទុមសម្ពុទ្ធ ព្រះនារទសម្ពុទ្ធ សាសនារបស់ព្រះមានព្រះភាគ ព្រះនាមថា អនោមទស្សី មានសាវកសន្និបាត ៣ លើក ក្នុងលើកទី ១ មានភិក្ខុ ៨ សែន លើកទី ២ មានភិក្ខុ ៧ សែន លើកទី ៣ មានភិក្ខុ ៦ សែន ។ ក្នុងកាលនោះ ព្រះពោធិសត្វជាសេនាបតីយក្ស មានឫទ្ធិច្រើន មាន អានុភាពច្រើន ជាធំជាងយក្សច្រើនសែនកោដិ ។ សេនាបតីយក្សនោះ ស្តាប់ថា ព្រះពុទ្ធទ្រង់ឧប្បត្តិកឡើងហើយ បានមកថ្វាយមហាទានដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន សូម្បីព្រះសាស្តាក៏បានព្យាករយក្សនោះថា ក្នុង អនាគតកាល នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា ចន្ទវតី ព្រះបិតាជា ព្រះរាជា ព្រះនាមថា យសវា ព្រះមាតាព្រះនាមថា យសោធរា ព្រះ និសភត្ថេរ និងព្រះអនោមត្ថេរ ជាគូអគ្គសាវ័ក ពុទ្ធុប្បដ្ឋាក ឈ្មោះថា វរុណៈ ព្រះនាងសុន្ទរីថេរ្បី១ និងព្រះនាងសុមនាថេរី ជាគូអគ្គសាវិកា ដើមអ្រង្គងជា ឈើត្រាស់ដឹង ព្រះសរីរៈរបស់ព្រះមានព្រះភាគ កម្ពស់ ៥៨ ហត្ថ ព្រះជន្ម ាយុ ១ សែនឆ្នាំ ។