នារទកថាទី ៩

ក្បាលទី 64 · ទំព័រ 133

ក្នុងសម័យខាងក្រោយមក ព្រះសាស្តា ទ្រង់ព្រះនាមថា នារទៈ ទ្រង់ ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គក៏មាន ៣ លើក សន្និបាត លើកទី ១ មានភិក្ខុ ១ សែនកោដិ លើកទី ២ មានភិក្ខុ ៩០ ពាន់កោដិ លើកទី ៣ មានភិក្ខុ ៨០ ពាន់កោដ្បិ ។ គ្រានោះ ព្រះពោធិសត្វបួសជាឥសី ជាអ្នកស្ទាត់ជំនាញក្នុងអភិញ្ញា ៥ និងសមាបត្តិ ៨ បានថ្វាយមហាទានដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន ហើយបូជាដោយខ្លឹមចន្ទន៍ក្រហម សូម្បីព្រះមានព្រះភាគអង្គនោះ ក៏ទ្រង់ ព្យាករព្រះពោធិសត្វនោះថា ក្នុងអនាគតកាល ឥសីនេះ នឹងបានត្រាស់ជា ព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា ធញ្ញវតី ព្រះបិតា ជាក្សត្រិយ៍ ព្រះនាមថា សុទេវៈ ព្រះមាតាព្រះនាមថា អនោមា ព្រះ ភទ្ទសាលត្ថេរ និងជិតមិត្តត្ថេរ ជាគូអគ្គសាវ័ក ពុទ្ធុប្បដ្ឋាក ឈ្មោះថា ព្រះវា សិដ្ឋ ព្រះនាងឧត្តរាថេរី និងព្រះនាងផគ្គុនីថេរី ជាគូអគ្គសាវិកា មហាសោណព្រឹក្ស ( ដើមម្រុម ) ជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៨៨ ហត្ថ ព្រះជន្មាយុ ៩ ម៉ឺនឆ្ន្បាំ ។