បទុមុត្តរកថាទី ១០
ក្នុងសម័យក្រោយអំពីព្រះពុទ្ធព្រះនាមនារទៈអង្គនោះមក កន្លងទៅមួយ អសង្ខេយ្យ រាប់ថយក្រោយអំពីកប្បនេះ ក្នុងទីបំផុតនៃមួយសែនកប្ប ក្នុង កប្បមួយ មានព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ មួយព្រះអង្គបុណ្ណោះ ទ្រង់ ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះអង្គមាន ៣ លើក ក្នុងលើកទី ១ មានភិក្ខុមួយសែនកោដិ លើកទី ២ មានភិក្ខុមកប្រជុំនៅនាភ្នំវេភារបព៌ត ៩០ ពាន់កោដិ លើកទី ៣ មានភិក្ខុ ៨០ ពាន់កោដិ ។ គ្រានោះ ព្រះពោធិសត្វសោយព្រះជាតិជាអ្នកគ្រប់គ្រងមហារដ្ឋ ឈ្មោះថា ជដិលៈ បានថ្វាយទាន ព្រមទាំងចីវរដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន សូម្បីព្រះបទុមុត្តរសម្ពុទ្ធ ព្រះអង្គនោះ ក៏បានព្យាករព្រះពោធិសត្វថា ក្នុង អនាគតកាល ជដិលៈនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ ឈ្មោះថាតិរ្ថិយមិនមាន ។ ទេវតា និងមនុស្សទាំងពួង បានដល់ព្រះពុទ្ធបុណ្ណោះជាសរណៈ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ហំសវតី ព្រះបិតាជាក្សត្រ ិយ៍ ព្រះនាមថា អានន្ទៈ ព្រះមាតាព្រះនាមថា សុជាតា ព្រះទេវិលត្ថេរ និងព្រះសុជាតត្ថេរជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកមាននាមថា សុមនៈ ព្រះនាងអមិត្តាថេរី និងព្រះនាងអសមាថេរី ជាគូអគ្គសាវិកា ដើមស្រល់ជា ឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ៨៨ ហត្ថ ( បិដកខ្មែរជា ៥៨ ហត្ថក្រពុំ ) រស្មីព្រះវរកាយផ្សាយទៅ ១២ យោជន៍ ព្រះជន្មាយុមួយសែនឆ្នាំ ។