សុជាតកថាទី ១២
ក្នុងសម័យខាងក្រោយអំពីព្រះសម្ពុទ្ធអង្គនោះមក ព្រះសាស្តាព្រះនាមថា សុជាតៈ ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គ ក៏មាន ៣ លើក លើកទី ១ មានភិក្ខុ ៦០ សែនរូប លើកទី ២ មានភិក្ខុ ៥០ សែនរូប លើកទី ៣ មានភិក្ខុ ៤០ សែនរូប ។ គ្រានោះ ព្រះពោធិសត្វជាស្តេចចក្រពត្តិ ទ្រង់ស្តាប់ថា ព្រះពុទ្ធទ្រង់ ឧប្បត្តិកឡើងហើយ ទើបចូលទៅគាល់ ទ្រង់ស្តាប់ធម៌ហើយថ្វាយរាជសម្បត្តិក ្នុងមហាទ្វីបទាំង ៤ ព្រមដោយរតនៈ ៧ ប្រការ ដល់ពួកភិក្ខុ មានព្រះពុទ្ធ ជាប្រធាន ហើយទ្រង់បួសក្នុងសម្នាក់របស់ព្រះមានព្រះភាគព្រះអង្គនោះ អ្នកដែនទាំងអស់ កាន់យកសួយរបស់រដ្ឋមកឲ្យ សម្រេចកិច្ចកម្មរបស់អារាម ថ្វាយមហាទានជានិច្ចដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន សូម្បីព្រះពុទ្ធអង្គ នោះ ក៏ទ្រង់ព្យាករស្តេចចក្រពត្តិនោះហើយ ។ នគររបស់ព្រះសុជាតសម្ពុទ្ធអង្គនោះ ឈ្មោះថា សុមង្គលៈ ព្រះបិតាជា ព្រះរាជា ព្រះនាមថា ឧគ្គតៈ ព្រះមាតាព្រះនាមថា បភាវតី ព្រះសុទស្សនៈ និងព្រះសុទេវៈ ជាគូអគ្គសាវ័ក ភិក្ខុឧបដ្ឋាកមាននាមថា នារទៈ ព្រះនាង នាគាថេរី និងព្រះនាងនាគសមាលាថេរ្បី២ ជាគូអគ្គសាវិកា ដើមឫស្សី ។ ធំជាឈើត្រាស់ដឹង បានឮថា ដើមឫស្សីនោះតាន់ មិនមានប្រហោង លម្អ ទៅដោយមែកធំឡើងទៅខាងលើ ដូចកន្ទុយក្ងោក ព្រះសរីរៈរបស់ព្រះអង្គ កម្ពស់ ៥០ ហត្ថ ព្រះជន្មាយុ ៩ ម៉ឺនឆ្នាំ ។