បិយទស្សីកថាទី ១៣
ក្នុងសម័យខាងក្រោយអំពីព្រះសុជាតសម្ពុទ្ធអង្គនោះ ក្នុងទីបំផុតនៃ ១៨០០ កប្ប អំពីកប្បនេះ ក្នុងកប្បមួយ មានព្រះពុទ្ធទ្រង់ឧប្បត្តិកឡើង ៣ អង្គ គឺព្រះបិយទស្សីសម្មាសម្ពុទ្ធ ព្រះអត្ថទស្សីសម្មាសម្ពុទ្ធ ព្រះធម្មទស្សីសម្មាសម្ពុទ្ធ សូម្បីព្រះសម្ពុទ្ធព្រះនាមថា បិយទស្សីអង្គនោះ ក៏មាន សាវកសន្និបាត ៣ លើក លើកទី ១ មានភិក្ខុ ១ សែនកោដិ លើកទី ២ មានភិក្ខុ ៩០ កោដិ លើកទី ៣ មានភិក្ខុ ៨០ កោដិ ។ គ្រានោះ ព្រះពោធិសត្វជាមាណព មាននាមថា កស្សប ដល់នូវត្រើយ នៃត្រៃវេទ បានស្តាប់ព្រះធម៌ទេសនារបស់ព្រះសាស្តាហើយ បរិច្ចាគទ្រព្យ មួយសែនកោដិសាងសង្ឃារាម តាំងនៅក្នុងសរណៈ និងសីលទាំងឡាយ គ្រានោះ ព្រះសាស្តាទ្រង់ព្យាករព្រះពោធិសត្វនោះថា កាលកន្លងទៅ ១៨០០ កប្បហើយ សត្វនេះនឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា អនោម ព្រះបិតាជា ព្រះរាជា ព្រះនាមថា សុទិន្នៈ ព្រះមាតាព្រះនាមថា ចន្ទ្បា៣ ព្រះបាលិតត្ថេរ និងព្រះសព្វទស្សីថេរៈ ជាគូអគ្គសាវ័ក ភិក្ខុឧបដ្ឋាកមាននាមថា ។ សោភិតៈ ព្រះនាងសុជាតាថេរី និងព្រះនាងធម្មទិន្នាថេរី ជាគូអគ្គសាវិកា ដើមប្រយង្គ្បុ១ ជាឈើត្រាស់ដឹង ព្រះសរីរៈរបស់ព្រះអង្គកម្ពស់ ៨០ ហត្ថ មានព្រះជន្មាយុ ៩ ម៉ឺនឆ្នាំ ។