ធម្មទស្សីកថាទី ១៥

ក្បាលទី 64 · ទំព័រ 141

ក្នុងសម័យខាងក្រោយអំពីព្រះសម្ពុទ្ធអង្គនោះ ព្រះសាស្តា ព្រះនាមថា ធម្មទស្សី ទ្រង់ឧប្បត្តិកឡើង សូម្បីសាវកសន្និបាតរបស់ព្រះអង្គក៏មាន ៣ លើក សន្និបាតលើកទី ១ មានភិក្ខុ ១០០ កោដ្បិ១ លើកទី ២ មានភិក្ខុ ៩០ កោដ្បិ២ លើកទី ៣ មានភិក្ខុ ៨០ កោដិ ។ គ្រានោះ ព្រះពោធិសត្វជាសក្កទេវរាជ ទ្រង់ធ្វើការបូជាដោយផ្កាកម្រង គ្រឿងក្រអូបដ៏ជាទិព្វ និងតន្រ្តីដ៏ជាទិព្វ សូម្បីព្រះមានព្រះភាគអង្គនោះ ក៏បាន ព្យាករព្រះពោធិសត្វហើយ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា សរណៈ ព្រះបិតាជា ព្រះរាជា ព្រះនាមថា សរណៈ ព្រះមាតាទ្រង់ព្រះនាមថា សុនន្ទា ព្រះ បទុមត្ថេរ និងព្រះបុស្សទេវត្ថេរ ជាគូអគ្គសាវ័ក ព្រះឧបដ្ឋាកមាននាមថា សុនេត្តៈ ព្រះនាងខេមាថេរី និងព្រះនាងសច្ចនាមាថេរី ជាគូអគ្គសាវិកា ដើម ទន្លាប់ជាឈើត្រាស់ដឹង ព្រះសរីរៈរបស់ព្រះមានព្រះភាគអង្គនោះ កម្ពស់ ៨០ ហត្ថ មានព្រះជន្មាយុ ១ សែនឆ្នាំ ។