សិទ្ធត្ថកថាទី ១៦

ក្បាលទី 64 · ទំព័រ 142

ក្នុងសម័យខាងក្រោយអំពីព្រះសម្ពុទ្ធអង្គនោះមក រាប់ថយក្រោយអំពី កប្បនេះទៅ ៩៤ កប្ប ក្នុងកប្បមួយ មានព្រះពុទ្ធមួយព្រះអង្គ ព្រះនាមថា សិទ្ធត្ថៈ ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះមានព្រះភាគអង្គនោះ មាន ៣ លើក ក្នុងសន្និបាតលើកទី ១ មានភិក្ខុ ១ សែនកោដ្បិ១ ក្នុង លើកទី ២ មានភិក្ខុ ៩០ កោដិ ក្នុងលើកទី ៣ មានភិក្ខុ ៨០ កោដិ ។ គ្រានោះ ព្រះពោធិសត្វ ជាតាបស មាននាមថា មង្គលៈ មានតេជះដ៏ ខ្លាំងក្លា ដល់ព្រមដោយកម្លាំងនៃអភិញ្ញា បាននាំផ្លែព្រីងធំ ( ព្រីងប្រចាំទ្វីប ) មកថ្វាយព្រះតថាគត ។ ព្រះសាស្តា ទ្រង់សោយផ្លែព្រីងនោះហើយ ទ្រង់ ព្យាករព្រះពោធិសត្វថា ក្នុងទីបំផុតនៃកប្បទី ៩៤ តាបសនេះ នឹងបាន ត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា វេភារៈ ព្រះបិតា ជាព្រះរាជាមានព្រះនាមថា ជយសេនៈ ព្រះមាតាមានព្រះនាមថា សុផស្សា ព្រះសម្ពលត្ថេរ និងព្រះសុមិត្តត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកមាននាម ថា រេវតៈ ព្រះនាងសីវលាថេរី និងព្រះនាងសុរាមាថេរី ជាគូអគ្គសាវិកា ដើមកណិការ ជាឈើត្រាស់ដឹង ព្រះសរីរៈរបស់ព្រះអង្គ កម្ពស់ ៦០ ហត្ថ មានព្រះជន្មាយុ ១ សែនឆ្នាំ ។