តិស្សកថាទី ១៧
ក្នុងសម័យខាងក្រោយអំពីព្រះសម្ពុទ្ធអង្គនោះមក រាប់ថយក្រោយអំពី ភទ្ទកប្បនេះទៅ ៩២ កប្ប ក្នុងកប្បមួយ មានព្រះពុទ្ធ ២ ព្រះអង្គ ទ្រង់ ឧប្បត្តិកឡើង គឺព្រះតិស្សសម្មាសម្ពុទ្ធ និងព្រះផុស្សសម្មាសម្ពុទ្ធ សាវកសន្និបាត របស់ព្រះតិស្សសម្មាសម្ពុទ្ធ ក៏មាន ៣ លើក ក្នុងសន្និបាតលើកទី ១ មានភិក្ខុ ១០០ កោដ្បិ២ ក្នុងលើកទី ២ មានភិក្ខុ ៩០ កោដ្បិ៣ ក្នុង លើកទី ៣ មានភិក្ខុ ៨០ កោដ្បិ ។ គ្រានោះ ព្រះពោធិសត្វ ជាក្សត្រិយ៍ ទ្រង់ព្រះនាមថា សុជាតៈ មាន ព្រះរាជសម្បត្តិច្រើន មានយសធំ ទ្រទ្រង់ផ្នួសជាឥសី ដល់នូវភាពជាអ្នក មានឫទ្ធិច្រើន ទ្រង់ស្តាប់ថា ព្រះពុទ្ធទ្រង់ឧប្បត្តិកឡើងហើយ ទើបកាន់យក ផ្កាមន្ទារវៈ ផ្កាបទុម និងផ្កាបារិច្ឆត្តកៈដ៏ជាទិព្វមកបូជាព្រះតថាគត ទ្រង់យាង ទៅក្នុងកណ្តាលបរិស័ទទាំង ៤ ផ្កាទាំងនោះ បានក្លាយជាពិតានផ្កា តាំងនៅក្នុង អាកាស សូម្បីព្រះសាស្តាអង្គនោះ ក៏បានព្យាករព្រះពោធិសត្វនោះថា រាប់អំពីកប្បនេះទៅ ក្នុងកប្បទី ៩២ តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា ខេមៈ ព្រះរាជបិតា ព្រះនាមថា ជនសន្ធៈ ព្រះរាជមាតាព្រះនាមថា បទុមា ព្រះព្រហ្មទេវត្ថេរ ។ និងព្រះឧទយត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក មាននាមថា សមង្គៈ ព្រះនាងផុស្សាថេរី និងព្រះនាងសុទត្តាថេរី ជាគូអគ្គសាវិកា ដើមធ្នង់ជាឈើ ត្រាស់ដឹង មានព្រះសរីរៈកម្ពស់ ៦០ ហត្ថ មានព្រះជន្មាយុ ១ សែនឆ្នាំ ។