វេស្សភូកថាទី ២១

ក្បាលទី 64 · ទំព័រ 148

ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក ព្រះសាស្តា ព្រះនាម ថា វេស្សភូ ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះអង្គ មាន ៣ លើក ក្នុងសន្និបាតលើកទី ១ មានភិក្ខុ ៨ ម៉ឺន ក្នុងលើកទី ២ មានភិក្ខុ ៧ ម៉ឺន ក្នុងលើកទី ៣ មានភិក្ខុ ៦ ម៉ឺន ។ គ្រានោះ ព្រះពោធិសត្វ ជាព្រះរាជាព្រះនាមថា សុទស្សនៈ បានថ្វាយ មហាទាន ព្រមទាំងចីវរដល់ពួកភិក្ខុ មានព្រះពុទ្ធជាប្រធាន ហើយទ្រង់បួស ក្នុងសម្នាក់ព្រះសាស្តា ជាអ្នកដល់ព្រមដោយអាចារគុណ ជាអ្នកឱន លំទោន និងច្រើនទៅដោយបីតិក្នុងពុទ្ធរតនៈ ព្រះមានព្រះភាគអង្គនោះ ទ្រង់ បានព្យាករព្រះពោធិសត្វនោះថា រាប់អំពីកប្បនេះទៅ ក្នុងកប្បទី ៣១ ព្រះរាជា អង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ។ នគររបស់ព្រះមានព្រះភាគអង្គនោះ មានឈ្មោះថា អនោមៈ ព្រះរាជបិតា ព្រះនាមថា សុប្បតីតៈ ព្រះរាជមាតាព្រះនាមថា យសវតី ព្រះ សោណត្ថេរ និងព្រះឧត្តរត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក មាននាមថា ឧបសន្តៈ ព្រះនាងទាមាថេរី និងព្រះនាងសមាលាថេរ្បី៤ ជាគូអគ្គសាវិកា ។ ដើមសាលព្រឹក្ស ជាឈើត្រាស់ដឹង ព្រះអង្គមានព្រះសរីរៈកម្ពស់ ៦០ ហត្ថ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ។