កស្សបកថាទី ២៤

ក្បាលទី 64 · ទំព័រ 152

ក្នុងសម័យខាងក្រោយអំពីព្រះសម្មាសម្ពុទ្ធអង្គនោះមក មានព្រះសាស្តា ព្រះនាមថា កស្សប ទ្រង់ឧប្បត្តិកឡើង សាវកសន្និបាតរបស់ព្រះមានព្រះភាគអង្គនោះ មានតែមួយលើក មានភិក្ខុ ២ ម៉ឺនរូប ។ គ្រានោះ ព្រះពោធិសត្វជាមាណព មាននាមថា ជោតិបល ជាអ្នករៀន ចប់ត្រៃវេទ មានឈ្មោះបោះសំឡេងប្រាកដខ្ចរខ្ចាយទៅទាំងលើគោក និងព្ធដ៏ អាកាស ជាមិត្តនៃស្មូនឆ្នាំង មាននាមថា ឃដិការ ព្រះពោធិសត្វនោះ បានចូលទៅគាល់ព្រះសាស្តាជាមួយនឹងស្មូនឆ្នាំងនោះ បួស ហើយ ប្រារព្ធសេចក្តីព្យាយាម រៀនចប់ព្រះត្រៃបិដក ជម្រះព្រះពុទ្ធសាសនា ឲ្យបរិសុទ្ធដោយវត្តសម្បត្តិ សូម្បីព្រះសាស្តាអង្គនោះ ក៏បានព្យាករព្រះ ពោធិសត្វនោះហើយ ។ នគរដែលព្រះមានព្រះភាគអង្គនោះប្រសូត មានឈ្មោះថា ពារាណសី ព្រះបិតាជាព្រាហ្មណ៍ មាននាមថា ព្រហ្មទត្ត ព្រះមាតាជាព្រាហ្មណី មាន នាមថា ធនវតី ព្រះតិស្សត្ថេរ និងព្រះភារទ្វាជត្ថេរ ជាគូអគ្គសាវ័ក ភិក្ខុជា ឧបដ្ឋាក មាននាមថា សព្វមិត្ត ព្រះនាងអនុឡាថេរី និងព្រះនាងឧរុវេលាថេរី ជាគូអគ្គសាវិកា ដើមនិគ្រោធ ជាឈើត្រាស់ដឹង ព្រះសរីរៈកម្ពស់ ២០ ហត្ថ មានព្រះជន្មាយុ ២ ម៉ឺនឆ្នាំ ។ ចំណែកក្នុងកាលតអំពីព្រះសម្មាសម្ពុទ្ធ ព្រះនាមថា កស្សបនោះមក វៀរព្រះសម្មាសម្ពុទ្ធអង្គនេះនៃយើងទាំងឡាយហើយ មិនមានព្រះពុទ្ធអង្គដទៃ ឡើយ ។ ព្រះពោធិសត្វបានទទួលព្យាករក្នុងសម្នាក់ព្រះពុទ្ធ ២៤ ព្រះអង្គ មានព្រះទីបង្ករសម្មាសម្ពុទ្ធជាដើម ដែលមានអភិនីហារបានធ្វើទុកហើយ ទៀបបាទមូលរបស់ព្រះពុទ្ធ ព្រះនាមថា ទីបង្ករ ដោយសមោធានធម៌ ៨ ប្រការនេះ គឺអភិនីហារ រមែងសម្រេចបាន ព្រោះសមោធានធម៌ ៨ ប្រការ គឺ ភាពជាមនុស្ស ១ ការដល់ព្រមដោយភេទ ១ ហេតុ ១ ការប