ទេសនានិទាន
ទេសនានិទាន ព្រះមានព្រះភាគ ទ្រង់ដល់នូវព្រះអភិធម្ម ដោយប្រការដូច្នេះហើយ ទ្រង់ប្រថាប់គង់ដោយភ្នែនតែមួយ កន្លងទៅ ១ សប្តាហ៍ ទ្រង់ទតមើល ពោធិព្រឹក្ស មិនប៉ប្រិចព្រះនេត្រកន្លងទៅ ១ សប្តាហ៍ ទ្រង់ចង្រ្កមកន្លងទៅ ១ សប្តាហ៍ ក្នុងសប្តាហ៍ទី ៤ ទ្រង់ពិចារណាព្រះអភិធម្មដែលទ្រង់សម្រេច ដោយព្រះសយម្ភូញាណ ហើយទ្រង់ឲ្យសប្តាហ៍ទាំង ៣ សូម្បីដទៃទៀត កន្លងទៅ ត្រង់គល់អជបាលនិគ្រោធ គល់មុច្ចលិន្ទ និងទៀបគល់រាជាយតនៈ ក្នុងសប្តាហ៍ទី ៨ ទ្រង់ត្រឡប់ទៅប្រថាប់គង់ទៀបគល់អជបាលនិគ្រោធ ទ្រង់ ដល់នូវភាពជាអ្នកខ្វល់ខ្វាយតិច ព្រោះទ្រង់ពិចារណាដល់ធម៌ ជាសភាវៈដ៏ ជ្រាលជ្រៅ កាលទ្រង់សម្តែងធម៌ដែលសហម្បតីព្រហ្ម ដែលមានមហាព្រហ្ម មួយម៉ឺន ជាបរិវារមកទូលអារាធនាហើយ ទើបទ្រង់ត្រួតមើលលោកដោយ ពុទ្ធចក្ខុ ទ្រង់ទទួលការអារាធនារបស់មហាព្រហ្មហើយ ទ្រង់ប្រមើលមើល ថា តថាគតគប្បីសម្តែងធម៌ដល់នរណាមុនហ្ន៎ ទ្រង់ជ្រាបថា អាឡារតាបស និងឧទកតាបសធ្វើកាលកិរិយាហើយ ទើបទ្រង់រពឫកដល់ភិក្ខុបញ្ចវគ្គិយដែល មានឧបការៈច្រើន ស្តេចក្រោកចាកអាសនៈ យាងទៅកាន់ដែនកាសី ក្នុង រវាងផ្លូវ ទ្រង់សន្ទនាជាមួយនឹងឧបកាជីវក ក្នុងថ្ងៃអាសាឡ្ហបុណ្ណមី ទ្រង់ យាងទៅដល់លំនៅនៃបញ្ចវគ្គិយភិក្ខុ ត្រង់ព្រៃឥសិបតនមិគទាយវ័ន ទ្រង់ ធ្វើបញ្ចវគ្គិយដែលហៅព្រះអង្គ ដោយពាក្យដែលមិនសមគួរ ឲ្យជឿស្តាប់ ហើយ ទ្រង់ប្រកាសព្រះធម្មចក្កប្រោសបញ្ចវគ្គិយ មានព្រះអញ្ញាកោណ្ឌញ្ញត្ថេរជាប្រធាន និងពួកព្រហ្ម ១៨ កោដិ បានផឹកអមតរសហើយ ។