អត្ថរបស់ ធម្ម សព្ទ

ក្បាលទី 64 · ទំព័រ 172

ទេ ដូច្នេះ និងប្រយោគថា កុសលា នច្ចគីតស្ស សិក្ខិតា ចាតុរិត្ថិយោ ស្ត្រីរបាំជាអ្នកឈ្លាសក្នុងការរាំ និងច្រៀងបានសិក្សា ( ក្នុងកិច្ចស្ត្រី ) ដូច្នេះ ។ ប្រើក្នុងអត្ថថា មានសុខជាវិបាក ដូចក្នុងប្រយោគជាដើមថា កុសលានំ ភិក្ខវេ ធម្មានំ សមាទានហេតុ ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុសមាទាននូវកុសលធម៌ទាំងឡាយ ដូច្នេះ និងប្រយាគថា កុសលស្សកម្ម ស្ស កតត្តា ឧបចិតត្តា ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជា កុសល ដូច្នេះ ។ ក្នុងទីនេះ កុសល សព្ទ គួរប្រើក្នុងអត្ថថា មិនមានរោគខ្លះ មិនមាន ទោសខ្លះ មានសុខជាវិបាកខ្លះ ។ ធម្ម សព្ទនេះ ប្រើក្នុងអត្ថថា បរិយត្តិ ហេតុ គុណ និង និស្សត្តនិជ្ជីវ ជាដើម ។ ពិតហើយ ធម្ម សព្ទនេះ ប្រើក្នុងអត្ថថា បរិយត្តិ ដូចក្នុង ប្រយោគជាដើមថា ធម្មំ បរិយាបុណាតិ សុត្តំ គេយ្យំ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ ដូច្នេះ ។ ប្រើក្នុងអត្ថថា ហេតុ ដូចក្នុងប្រយោគជាដើមថា ហេតុម្ញិ ញាណំ ធម្មប្បដិសម្ភិទា សេចក្តីដឹងហេតុ ឈ្មោះថា ធម្មប្បដិសម្ភិទា ដូច្នេះ ។ ប្រើក្នុងអត្ថថា គុណ ដូចក្នុងប្រយោគជាដើមថា នហិ ធម្មោ អធម្មោ ច ឧភោ សមវិបកនោ អធម្មោ និរយំ នេតិ ធម្មោ បបេតិ សុគតឹ សភាវៈទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផលស្មើគ្នា ទេ អកុសលធម៌នាំសត្វទៅកាន់នរក កុសលធម៌ ញ៉ាំងសត្វឲ្យដល់នូវ សុគតិ ដូច្នេះ ។ ប្រើក្នុងអត្ថថា និស្សត្តនិជ្ជីវ ដូចក្នុងប្រយោគជាដើមថា តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ ពួកធម៌កើតមានក្នុងសម័យនោះ ដូច្នេះ និងក្នុង ប្រយោគជាដើមថា ធម្មេសុ ធម្មានុបស្សី វិហរតិ ភិក្ខុពិចារណាឃើញ រឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ដូច្នេះ ។