វេទនាត្តិកៈទី ២

ក្បាលទី 64 · ទំព័រ 178

វេទនាតិកៈទី ២ ខាងដើមនេះ សុខ សព្ទ ក្នុងពាក្យថា សុខាយ វេទនាយ ជាដើម ចុះក្នុងអត្ថច្រើនយ៉ាង គឺសុខវេទនា សុខមូល សុខារម្មណ៍ សុខហេតុ សុខបច្ចយដ្ឋាន អព្យាបជ្ឈ និង និព្វាន ជាដើម ។ មែនពិត សុខ សព្ទ នេះ ប្រើក្នុងអត្ថថា សុខវេទនា ដូចក្នុងប្រយោគ ជាដើមថា សុខស្ស ច បហានា ព្រោះលះបង់នូវសុខ ដូច្នេះ ។