អត្ថរបស់ សុខ សព្ទ

ក្បាលទី 64 · ទំព័រ 178

ប្រើក្នុងអត្ថថា សុខមូល ដូចក្នុងប្រយោគជាដើមថា សុខោ ពុទ្ធានំ ឧប្បាទោ ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ដូច្នេះ ។ និងដូចក្នុងប្រយោគ ជាដើម សុខា វិរាគតា លោកេ ការប្រាសចាកតម្រេកជាសុខក្នុងលោក ដូច្នេះ ។ ប្រើក្នុងអត្ថថា សុខារម្មណ៍ ដូចក្នុងប្រយោគជាដើមថា យស្មា ច ខោ មហាលិ រូបំ សុខំ សុខានុបតិតំ សុខាវោក្កន្តំ ម្នាលមហលិ តែរូបនេះ ជាសុខ មានសុខជាប់តាម មានសុខគ្របសង្កត់ ដូច្នេះ ។ ប្រើក្នុងអត្ថថា សុខហេតុ ដូចក្នុងប្រយោគជាដើមថា សុខស្សេតំ ភិក្ខវេ អធិវចនំ យទិទំ បុញ្ញានិ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុណ្យនេះ ជា ឈ្មោះនៃសេចក្តីសុខ ដូច្នេះ ។ ប្រើក្នុងអត្ថថា សុខបច្ចយដ្ឋាន ដូចក្នុងប្រយោគជាដើមថា យាវញ្ចិទំ ភិក្ខវេ ន សុករំ អក្ខានេន បបុណិតុំ យាវ សុខា សគ្គា ម្នាលភិក្ខុ ទាំងឡាយ តែដំណើរដែលតថាគតពោលទៅ ក៏មិនងាយនឹងដល់កម្រិត ស្ថានសួគ៌ដែលមានសេចក្តីសុខបានឡើយ ដូច្នេះ ។ និងប្រយោគជាដើមថា