អត្ថរបស់ ទុក្ខ សព្ទ

ក្បាលទី 64 · ទំព័រ 179

ន តេ សុខំ បជានន្តិ យេ ន បស្សន្តិ នន្ទនំ ពួកជនណាមិនបានឃើញ នន្ទនវ័នឱទ្យាន ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់នូវសេចក្តីសុខទេ ដូច្នេះ ។ ប្រើក្នុងអត្ថថា អព្យាបជ្ឈ ដូចប្រយោគជាដើមថា ទិដ្ឋធម្មសុខវិហារា ឯតេ ធម្មា ធម៌ទាំងឡាយនេះ ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ដូច្នេះ ។ ប្រើក្នុងអត្ថថា និព្វាន ដូចក្នុងប្រយោគជាដើមថា និព្វានំ បរមំ សុខំ ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ដូច្នេះ ។ បុន្តែក្នុងទីនេះ សុខ សព្ទនេះ ប្រើក្នុងអត្ថថា សុខវេទនាបុណ្ណោះ ។ វេទនា សព្ទ ប្រើក្នុងអត្ថថា សោយអារម្មណ៍បុណ្ណោះ ដូចក្នុង ប្រយោគជាដើមថា វិទិតា វេទនា ឧប្បជ្ជន្តិ តថាគត មានវេទនាកើតប្រាកដ ដូច្នេះ ។ ទុក្ខ សព្ទ ប្រើក្នុងអត្ថច្រើនយ៉ាង គឺទុក្ខវេទនា ទុក្ខវត្ថុ ទុក្ខារម្មណ៍ ទុក្ខប្បច្ច័យ ទុក្ខប្បច្ចយដ្ឋានជាដើម ។ ពិតហើយ ទុក្ខ សព្ទនេះ ប្រើក្នុងអត្ថថា ទុក្ខវេទនា ដូចក្នុងប្រយោគ ជាដើមថា ទុក្ខស្ស ច បហានា លះបង់ទុក្ខផង ដូច្នេះ ។ ប្រើក្នុងអត្ថថា ទុក្ខវត្ថុ ដូចក្នុងប្រយោគជាដើមថា ជាតិបិ ទុក្ខា កំណើត ( ទាំង ៤ មានជលាពុជជាដើម ) ជាកងទុក្ខ ដូច្នេះ ។ ប្រើក្នុងអត្ថថា ទុក្ខារម្មណ៍ ដូចក្នុងប្រយោគជាដើមថា យស្មា ច ខោ មហាលិ រូបំ ទុក្ខំ ទុក្ខានុបតិតំ ទុក្ខាវោក្កន្តំ ម្នាលមហាលិ តែរូបនេះ ជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ ដូច្នេះ ។ ប្រើក្នុងអត្ថថា ទុក្ខប្បច្ច័យ ដូចក្នុងប្រយោគជាដើមថា ទុក្ខោ បបស្ស ឧច្ចយោ ការសន្សំនូវបាប រមែងនាំមកនូវសេចក្តីទុក្ខ ដូច្នេះ ។ ប្រើក្នុងអត្ថថា ទុក្ខប្បច្ចយដ្ឋាន ដូចក្នុងប្រយោគជាដើមថា យាវញ្ចិទំ ភិក្ខវេ ន សុករំ អក្ខានេន បបុណិតុំ យាវ ទុក្