ឧបាទិន្ថុបាទានិយត្តិកៈទី ៤
ក្បាលទី 64 · ទំព័រ 183
ឧបទិន្នុបទានិយត្តិកៈទី ៤ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃឧបាទិន្នុបាទានិយធម៌ដូចតទៅ ធម៌ដែលឈ្មោះថា ឧបទិន្ន ព្រោះកម្មប្រកបដោយតណ្ហាជាដើមកាន់ យកហើយ ដោយអំណាចនៃការធ្វើឲ្យជាអារម្មណ៍ គឺកាន់យកដោយភាពជា ផល ។ ដែលឈ្មោះថា ឧបទានិយ ព្រោះជាប្រយោជន៍ដល់ឧបាទានទាំងឡាយ ដោយចូលដល់ភាពជាអារម្មណ៍ ហើយសម្ពន្ធនឹងឧបាទាន ។ ពាក្យ ថា ឧបទានិយ នេះ ជាឈ្មោះនៃធម៌ដែលជាអារម្មណប្បច្ច័យដល់ឧបាទាន ។ ឈ្មោះថា ឧបទិន្នុបទានិយ ព្រោះអត្ថថា ទាំងជាឧបាទិន្នៈ ទាំងជាឧបាទានិយៈ ។ ពាក្យថា ឧបទិន្នុបទានិយ ព្រោះអត្ថថា ជាឧបាទិន្នៈផង ជា ឧបាទានិយៈផង ។ ពាក្យថា ឧបទិន្នុបទានិយ នេះ ជាឈ្មោះរបស់រូបធម៌ និងអរូបធម៌ទាំងឡាយ ដែលកើតឡើងដោយកម្មដែលមានអាសវៈ ។ គប្បី ជ្រាបអត្ថដែលប្រព្រឹត្តទៅ ខាងបដិសេធក្នុង ២ បទដ៏សេស ដោយប្រការ ដូច្នេះ ។