សង្កិលិដ្ឋសងិ្កលេសិកត្តិកៈទី ៥
ក្បាលទី 64 · ទំព័រ 184
គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ដូចតទៅ ធម៌ដែលឈ្មោះថា សង្កិលេស ព្រោះអត្ថថា ធ្វើសត្វឲ្យសៅហ្មង អធិប្បាយថា បៀតបៀន គឺឲ្យសត្វក្តៅក្រហាយ ។ ដែលឈ្មោះថា សង្កិលិដ្ឋ ព្រោះប្រកបព្រមហើយដោយសង្កិលេស ។ ឈ្មោះថា សង្កិលេសិក ព្រោះ អត្ថថា គួរដល់សង្កិលេស ដោយធ្វើខ្លួនឲ្យជាអារម្មណ៍ប្រព្រឹត្តទៅ ឬថា ប្រកបក្នុងសង្កិលេស ដោយការមិនឈានកន្លងភាពជាអារម្មណ៍របស់សង្កិលេសនោះ ។ ពាក្យថា សង្កិលេសិក នេះ ជាឈ្មោះរបស់ធម៌ទាំងឡាយ ដែលជាអារម្មណប្បច្ច័យដល់សង្កិលេស ។ ឈ្មោះថា សង្កិលិដ្ឋសង្កិលេសិក ព្រោះអត្ថថា ធម៌ទាំងនោះជាសង្កិលិដ្ឋៈផង ជាសង្កិលេសិកៈផង ។ គប្បីជ្រាបបទពីរដ៏សេសដោយន័យដែលពោលក្នុងតិកៈមុខនុ៎ះឯង ។