បីតិត្តិកៈទី ៧

ក្បាលទី 64 · ទំព័រ 186

បីតិត្តិកៈទី ៧ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃបីតិធម៌ដូចតទៅ ធម៌ ដែលឈ្មោះថា បីតិសហគត ព្រោះអត្ថថា ដល់ភាវៈនៃការប្រកប មានការកើតឡើងព្រមគ្នាជាដើមរួមនឹងបីតិ អធិប្បាយថា សម្បយុត្ត ដោយបីតិ ។ សូម្បីក្នុង ២ បទដ៏សេសក៏ន័យនេះឯង ឯអទុក្ខមសុខវេទនា លោកពោលក្នុងបទទី ៣ នេះថា ឧបេក្ខា ព្រោះថា អទុក្ខមសុខវេទនានោះ ចូលទៅសម្លឹងយ៉ាងកណ្តាលនូវការប្រព្រឹត្តិទៅនៃអាការរបស់សុខ និងទុក្ខ គឺ មិនឲ្យប្រព្រឹត្តទៅតាមអាការនៃសុខ និងទុក្ខនោះ ព្រោះការតាំងនៅដោយ អាការនៃភាពជាកណ្តាល ព្រោះហេតុនោះ ទើបឈ្មោះថា ឧបេក្ខា ។ ព្រោះ ហេតុនោះ ទើបលោកពោលតិកៈនេះ ដោយកាន់យក ២ ពួក ចាក វេទនាតិកៈនុ៎ះឯង ហើយសម្តែងសុខដែលមិនមានបីតិឲ្យប្លែកអំពីសុខដែល មានបីតិ ។