ទស្សនត្តិកៈទី ៨

ក្បាលទី 64 · ទំព័រ 187

គប្បីជ្រាបសេចក្តីក្នុងពួក ៣ នៃទស្សនៈដូចតទៅ ពាក្យថា ទស្សន បានដល់ សោតាបត្តិមគ្គ ពិតហើយ សោតាបត្តិមគ្គ នោះ ព្រះមានព្រះភាគត្រាស់ថា ទស្សន ព្រោះឃើញព្រះនិព្វានជាលើក ដំបូង ចំណែកគោត្រភូញាណ ឃើញព្រះនិព្វានមុនគេក៏ពិត គោត្រភូញាណ សូម្បីឃើញព្រះនិព្វានហើយ ទោះបីយ៉ាងនោះក៏មិនហៅថា ទស្សនៈ ព្រោះ មិនមានការលះកិលេស ដែលជាកិច្ចគួរធ្វើ ដូចបុរសដែលមកកាន់សម្នាក់ របស់ព្រះរាជា ដោយករណីឯណានីមួយ សូម្បីឃើញព្រះរាជា ទ្រង់ ប្រថាប់នៅលើ-កដំរី កំពុងយាងទៅតាមផ្លូវអំពីចម្ងាយ ត្រូវគេសួរថា អ្នក គាល់ព្រះរាជាហើយឬ សូម្បីឃើញហើយក៏ពោលថា ខ្ញុំនៅមិនទាន់បានគាល់ ព្រោះកិច្ចដែលបុគ្គលគប្បីធ្វើ ខ្លួននៅមិនទាន់បានធ្វើ ពិតហើយ គោត្រភូញាណនោះ តាំងនៅក្នុងឋានៈនៃអាវជ្ជៈរបស់មគ្គ ។ ពាក្យថា ភាវនាបា នដល់ មគ្គទាំង ៣ ដ៏សេស ។ ពិតហើយ មគ្គទាំង ៣ ដ៏សេស រមែង កើតឡើងក្នុងធម៌ដែលបឋមមគ្គឃើញហើយនុ៎ះឯង ដោយអំណាចនៃភាវនា រមែងមិនឃើញអ្វីៗ ដែលបឋមមគ្គមិនធ្លាប់ឃើញ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគ ត្រាស់ហៅថា ភាវនា ។ បទទី ៣ ពោលដោយការ បដិសេធបទទាំង ២ ខាងដើម ។