ទស្សនហេតុកត្តិកៈទី ៩

ក្បាលទី 64 · ទំព័រ 188

គប្បីជ្រាបសេចក្តីក្នុងតិកៈ ក្នុងលំដាប់នៃទស្សនត្តិកៈនោះដូចតទៅ ហេតុដែលសោតាបត្តិមគ្គគប្បីលះ មានដល់ធម៌ទាំងនោះ ព្រោះហេតុ នោះ ទើបធម៌ទាំងនោះ ឈ្មោះថា ទស្សនេនបហាតព្វហេតុកា ។ សូម្បី ក្នុងបទទី ២ ក៏ន័យនេះដូចគ្នា ។ ក្នុងបទទី ៣ មិនគប្បីកាន់យកសេចក្តី យ៉ាងនេះថា ហេតុដែលសោតាបត្តិមគ្គ និងមគ្គខាងលើ ៣ មិនគប្បីលះ មាន ដល់ធម៌ទាំងនោះ គប្បីកាន់យកន័យយ៉ាងនេះថា ហេតុដែលសោតាបត្តិមគ្គ និងដែលមគ្គខាងលើ ៣ គប្បីលះ មានដល់ធម៌ទាំងនោះ ក៏មិនមែន ។ ពិតហើយ កាលកាន់យកសេចក្តីក្រៅអំពីនេះ ក៏គប្បីជាការមិនកាន់យក អហេតុកធម៌ ព្រោះថា ហេតុដែលសោតាបត្តិមគ្គ និងដែលមគ្គខាងលើ ៣ គប្បីលះណាមាន ហេតុនោះឯងនៃអហេតុកធម៌ទាំងនោះ មិនមាន ។ ក្នុង សហេតុកធម៌ទាំងឡាយ រមែងមានការលះធម៌ដែលមានហេតុជាទោស មិន មែនលះហេតុ ។ ពិតហើយ ខ្ញុំពោលដល់ហេតុនោះឯង នៃធម៌ដែលមាន ទោសទាំងនោះថា ដែលសោតាបត្តិមគ្គ និងមគ្គខាងលើ ៣ គប្បីលះ … ក៏ មិនមែន ដូច្នេះ មិនមែនពោលដល់ធម៌ទាំងនោះ សូម្បីហេតុ និងធម៌ទាំង ២ នេះ ក៏មិនបំណងយក ព្រោះហេតុនោះ គប្បីកាន់យកសេចក្តីនេះថា ហេតុ ដែលសោតាបត្តិមគ្គ និងមគ្គ ៣ ខាងលើ គប្បីប្រហារមានដល់ធម៌ទាំងនោះ ក៏មិនមែន ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មិនមានទាំងហេតុ ដែលសោតាបត្តិមគ្គ និងមគ្គខាងលើគប្បីលះ ។