សេក្ខត្តិកៈទី ១១

ក្បាលទី 64 · ទំព័រ 190

សេក្ខត្តិកៈទី ១១ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃសេក្ខធម៌ដូចតទៅ ឈ្មោះថា សេក្ខ ព្រោះកើតហើយក្នុងសិក្ខា ៣ ដូច្នេះខ្លះ ឈ្មោះថា សេក្ខ ព្រោះជាធម៌របស់ព្រះសេក្ខៈ ៧ ដូច្នេះខ្លះ ឈ្មោះថា សេក្ខ ព្រោះ កំពុងសិក្សាដោយនៅមិនទាន់សម្រេចការសិក្សានុ៎ះឯង ។ ឈ្មោះថា អសេក្ខ ព្រោះមិនចាំបាច់សិក្សា ព្រោះមិនមានវត្ថុដែលគប្បីសិក្សា ឲ្យក្រៃលែងឡើង តទៅទៀត ។ ម្យ៉ាងទៀត ឈ្មោះថា អសេក្ខ ព្រោះព្រះសេក្ខបុគ្គល ដល់ នូវសេចក្តីចម្រើនបំផុតហើយ ។ ពាក្យថា អសេក្ខ នេះ ជាឈ្មោះរបស់ធម៌ គឺអរហត្តផល ។ បទទី ៣ លោកពោលដោយបដិសេធ ២ បទខាងដើម ។