ហីនត្តិកៈទី ១៤

ក្បាលទី 64 · ទំព័រ 193

ហីនត្តិកៈទី ១៤ គប្បីជ្រាបវិគ្គហៈ ក្នុងពួក ៣ នៃហីនធម៌ ដូចតទៅ បទថា ហីនា បានដល់ ធម៌ដ៏លាមក គឺអកុសលធម៌ ។ ធម៌ទាំងឡាយ មានក្នុងកណ្តាលនៃធម៌ដ៏ថោកទាប និងឧត្តមមាន ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មជ្ឈិមា គឺធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដ៏ សេស ក្រៅអំពីធម៌ដ៏ថោកទាប និងបណីតធម៌ ។ លោកុត្តរធម៌ ឈ្មោះថា បណីត ព្រោះអត្ថថា ឧត្តម និងព្រោះអត្ថថា មិនក្តៅក្រហាយ ។