មគ្គារម្មណត្តិកៈទី ១៦

ក្បាលទី 64 · ទំព័រ 195

គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃមគ្គារម្មណធម៌ដូចតទៅ ឈ្មោះថា មគ្គ ព្រោះអត្ថថា ស្វែងរក ស្វះស្វែងរកព្រះនិព្វាន ម្យ៉ាងទៀត ឈ្មោះថា មគ្គ ព្រោះអត្ថថា ឈានមុខក្នុងការសម្លាប់កិលេសទាំងឡាយ ។ មគ្គជាអារម្មណ៍របស់ធម៌ទាំងនោះ ហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មគ្គារម្មណ ។ មគ្គសូម្បីប្រកបដោយអង្គ ៨ ក៏ជាហេតុរបស់ ធម៌ទាំងនោះ ព្រោះអត្ថថា ជាបច្ច័យ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មគ្គហេតុក ។ ហេតុទាំងឡាយ សម្បយុត្តដោយមគ្គ ឬថា ហេតុទាំងឡាយក្នុងមគ្គ ព្រោះហេតុនោះ ទើបឈ្មោះថា មគ្គហេតុ ។ មគ្គហេតុទាំងនោះ ជាហេតុរបស់ធម៌ទាំងនោះ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មគ្គហេតុក ។ សម្មាទិដ្ឋិនុ៎ះឯងជាមគ្គផង ជាហេតុផង ព្រោះ ហេតុនោះ មគ្គផង ហេតុផង មានដល់ធម៌ទាំងនោះ ព្រោះហេតុនោះ ទើប ធម៌ទាំងនោះ ឈ្មោះថា មគ្គហេតុក ។ មគ្គជាអធិបតីនៃធម៌ទាំងនោះ ដោយ អត្ថថា គ្របសង្កត់ប្រព្រឹត្តទៅ ព្រោះហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា មគ្គាធិបតិ ។ ឧប្បន្នត្តិកៈទី ១៧ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃឧប្បន្នធម៌ដូចតទៅ ធម៌ដែលឈ្មោះថា ឧប្បន្ន ព្រោះអត្ថថា កើតឡើង ដំណើរទៅ ប្រព្រឹត្ត ទៅ ចាប់តាំងអំពីឧប្បាទក្ខណៈ រហូតដល់ភង្គក្ខណៈ ។ ធម៌ដែលឈ្មោះថា អនុប្បន្ន ព្រោះអត្ថថា កើតឡើងហើយក៏មិនមែន ។ ធម៌ពួកណានឹងកើតឡើង ពិតប្រាកដ ព្រោះជាចំណែកមួយនៃហេតុដែលសម្រេចហើយ ព្រោះ ហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា ឧប្បាទិ ។