ឧប្បន្ថត្តិកៈទី ១៧

ក្បាលទី 64 · ទំព័រ 196

ឧប្បន្នត្តិកៈទី ១៧ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃឧប្បន្នធម៌ដូចតទៅ ធម៌ដែលឈ្មោះថា ឧប្បន្ន ព្រោះអត្ថថា កើតឡើង ដំណើរទៅ ប្រព្រឹត្ត ទៅ ចាប់តាំងអំពីឧប្បាទក្ខណៈ រហូតដល់ភង្គក្ខណៈ ។ ធម៌ដែលឈ្មោះថា អនុប្បន្ន ព្រោះអត្ថថា កើតឡើងហើយក៏មិនមែន ។ ធម៌ពួកណានឹងកើតឡើង ពិតប្រាកដ ព្រោះជាចំណែកមួយនៃហេតុដែលសម្រេចហើយ ព្រោះ ហេតុនោះ ទើបធម៌ទាំងនោះ ឈ្មោះថា ឧប្បាទិ ។