អតីតត្តិកៈទី ១៨

ក្បាលទី 64 · ទំព័រ 197

អតីតត្តិកៈទី ១៨ គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃអតីតធម៌ដូចតទៅ ធម៌ដែលឈ្មោះថា អតីត ព្រោះអត្ថថា ដល់សភាវៈរបស់ខ្លួន ឬដល់ ឧប្បាទក្ខណៈជាដើមហើយ ក៏កន្លងទៅ ។ ធម៌ដែលឈ្មោះថា អនាគត ព្រោះមិនដល់សភាវៈរបស់ខ្លួន ឬឧប្បាទក្ខណៈជាដើមទាំងពីរនោះ ។ ធម៌ ដែលឈ្មោះថា បច្ចុប្បន្ន ព្រោះអាស្រ័យហេតុនោះៗ កើតឡើង ។