អជ្ឈត្តត្តិកៈទី ២០

ក្បាលទី 64 · ទំព័រ 199

គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃអជ្ឈត្តធម៌ដូចតទៅ ធម៌ដែលឈ្មោះថា អជ្ឈត្ត ព្រោះអត្ថថា ធ្វើខ្លួនឲ្យជាធំដូចបំណងយ៉ាង នេះថា ពួកយើងកាលរស់នៅយ៉ាងនេះ ពួកយើងនឹងប្រកាន់យកជាអត្តា ដូច្នេះ ។ ចំណែក អជ្ឈត្ត សព្ទនេះ ប្រើក្នុងអត្ថ ៤ យ៉ាង គឺ គោចរជ្ឈត្ត ( អារម្មណ៍ទួទៅ ) ១ និយកជ្ឈត្ត ( ធម៌ដែលកើតក្នុងខ្លួន ) ១ អជ្ឈត្តជ្ឈត្ត ( អជ្ឈត្តាយតនៈ ៦ ) ១ វិសយជ្ឈត្ត ( ផលសមាបត្តិ ) ១ ។ ពិតមែន អជ្ឈត្ត សព្ទនេះ ប្រើក្នុងអត្ថថា គោចរជ្ឈត្ត ដូចក្នុងប្រយោគ ជាដើមថា តេនានន្ទ ភិក្ខុនា តស្មឹយេវ បុរិមស្មឹ សមាធិនិមិត្តេ អជ្ឈត្តមេវ ចិត្តំ សណ្ឋបេតព្វំ ម្នាលអានន្ទ ភិក្ខុនោះត្រូវតាំងចិត្តខាងក្នុង ក្នុងសមាធិនិមិត្ត ពីមុននោះវិញ ដូច្នេះ និងដូចក្នុងប្រយោគថា អជ្ឈត្តរតោ សមាហិតោ ជាអ្នកមានចិត្តតម្កល់មាំ តែងមានចិត្តត្រេកអរក្នុងធម៌ ដូច្នេះ ។ ប្រើក្នុងអត្ថថា និយកជ្ឈត្ត ដូចក្នុងប្រយោគជាដើមថា អជ្ឈត្តំ សម្បសាទនំ ជាធម្មជាតច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តីជ្រះថ្លា គឺសទ្ធា ដូច្នេះ និងដូចក្នុងប្រយោគជាដើមថា អជ្ឈត្តំ វា ធម្មេសុ ធម្មានុបស្សី វិហរតិ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី ដូច្នេះ ។ ប្រើក្នុងអត្ថថា អជ្ឈត្តជ្ឈត្ត ដូចក្នុងប្រយោគជាដើមថា ឆ អជ្ឈត្តិកានិ អាយតនានិ អាយតនៈខាងក្នុង ៦ ដូច្នេះ ។ ប្រើក្នុងអត្ថថា វិសយជ្ឈត្ត ដូចក្នុងប្រយោគជាដើមថា អយំ ខោ បនានន្ទ វិហារោ តថាគតេន អភិសម្ពុទ្ធោ យទិទំ សព្វនិមិត្តានំ