សនិទស្សនត្តិកៈទី ២២

ក្បាលទី 64 · ទំព័រ 201

គប្បីជ្រាបវិគ្គហៈក្នុងពួក ៣ នៃសនិទស្សនធម៌ដូចតទៅ ធម៌ដែលឈ្មោះថា សនិទស្សន ព្រោះប្រព្រឹត្តទៅ មួយអន្លើដោយការឃើញ ពោល គឺភាវៈដែលរូបនោះដែលចក្ខុវិញ្ញាណគប្បីឃើញ ។ ធម៌ដែល ឈ្មោះថា សប្បដិឃ ព្រោះប្រព្រឹត្តទៅជាមួយនឹងបដិឃៈ ពោល គឺភាវៈ គឺការប៉ះខ្ទប់ ។ ធម៌ដែលឈ្មោះថា សនិទស្សនសប្បដិឃ ព្រោះធម៌ទាំងនោះ ប្រព្រឹត្តទៅ មួយអន្លើដោយការឃើញ និងការប៉ះខ្ទប់ ។ ឈ្មោះថា អនិទស្សន ព្រោះនិទស្សនៈ ពោល គឺភាពដែលរូបដែលចក្ខុវិញ្ញាណគប្បី ឃើញ មិនមានដល់ធម៌ទាំងនោះ ។ ឈ្មោះថា អនិទស្សនសប្បដិឃ ព្រោះធម៌ ទាំងនោះ ជាអនិទស្សនៈផង ជាសប្បដិឃៈផង ដោយន័យដែលពោល ហើយនោះឯង ។ បទទី ៣ ពោលបដិសេធបទទាំង ២ ។ អដ្ឋកថាតិកមាតិ មានុបុព្វបទមានប្រមាណប៉ុណ្ណេះ អដ្ឋកថាបទតិកមាតិកា ចប់ ពួកធម៌ជាហេតុ ពួកធម៌មិនមែនជាហេតុ ពួកធម៌ប្រព្រឹត្តទៅជា មួយនឹងហេតុ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយ ហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹង ហេតុផង ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ ពួកធម៌ ជាហេតុផង ប្រកបដោយហេតុផង ពួកធម៌គ្រាន់តែប្រកបដោយហេតុតែ មិនមែនជាហេតុ ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង ។ ពួកហេតុ ចប់ ពួកធម៌ប្រកបដោយបច្ច័យ ពួកធម៌មិនមានបច្ច័យ ពួកធម៌មាន បច្ច័យតាក់តែង ពួកធម៌ឥតបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌មិនប្រកបដោយការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ មិនប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ពួកធម៌មិនមានរូប ពួកធម៌ ជាលោកិយ ពួកធម៌ជាលោកុត្តរ ពួកធម៌គួរដឹងច្បាស់ដោយវិញ្ញាណនី