ហេតុគោច្ឆកៈ

ក្បាលទី 64 · ទំព័រ 212

ហេតុគោច្ឆកៈ [ ២-១៤ ] ក្នុងទុកមាតិកា ខ្ញុំនឹងអធិប្បាយបទដែលនៅមិនទាន់មកក្នុង តិកៈទាំងឡាយបុណ្ណោះ នឹងអធិប្បាយបទក្នុងហេតុគោច្ឆកៈមុន ។ បទថា ហេតុធម្មា បានដល់ ធម៌ទាំងឡាយ ពោល គឺហេតុ ដោយ អត្ថថា ជាឫសគល់ បាឋៈថា ហេតូ ធម្មា ដូច្នេះក៏មាន ។ បទថា ន ហេតូ ជាពាក្យបដិសេធហេតុទាំងនោះដោយពិត ។ ធម៌ដែលឈ្មោះថា សហេតុកា ព្រោះមានហេតុ ប្រព្រឹត្តទៅដោយសម្បយោគ ។ ធម៌ដែលឈ្មោះថា អហេតុកា ព្រោះហេតុដែលប្រព្រឹត្តទៅរបស់ធម៌ទាំងឡាយ ដូចយ៉ាងនោះ មិនមាន ។ ធម៌ដែលឈ្មោះថា ហេតុសម្បយុត្តា ព្រោះសម្បយុត្តដោយ ហេតុដោយមានឯកុប្បាទជាដើម ។ ធម៌ដែលឈ្មោះថា ហេតុវិប្បយុត្តា ព្រោះមិនប្រកបដោយហេតុ ។ ទុកៈទាំង ២ ( គឺសហេតុកទុកៈ និងហេតុសម្បយុត្តទុកៈ ) នេះ ដោយ អត្ថ មិនមានសេចក្តីផ្សេងគ្នាក៏ពិត តែព្រះមានព្រះភាគក៏ត្រាស់ទុកៈទាំង ២ ដោយការពីរោះនៃទេសនា ឬដោយអធ្យាស្រ័យរបស់បុគ្គលទាំងឡាយ គឺ សត្វដែលនឹងត្រាស់ដឹងដោយធម៌យ៉ាងនោះ តអំពីនោះ ក៏ទ្រង់ប្រកបទុកៈ ដំបូង ដោយអំណាចឯកទេសទាំងអស់ ជាមួយនឹងទុកៈទី ២ និងទី ៣ ហើយត្រាស់ទុកៈ ៣ ដទៃទៀត តាមដែលកើតបានដោយអំណាចនៃពាក្យ ទាំងនោះ មានពាក្យថា ហេតូ ន ហេតូ ជាដើម ។ បណ្តាទុកៈទាំងនោះ បទថា ហេតូ ចេវ ធម្មា សហេតុកា ច នេះ រមែងកើតឡើងយ៉ាងណា សូម្បីទុកៈនេះថា ហេតូ ចេវ ធម្មា អហេតុកា ច ក៏រមែងកើតឡើង យ៉ាងនោះដែរ ។ មួយទៀត ពាក្យថា សហេតុកា ចេវ ធម្មា ន ច ហេតូ នេះ រមែងកើតយ៉ាងណា សូម្បីពាក្យនេះថា អហេតុកា ចេវ ធម្មា ន ច ហេតូ ក៏រមែងកើតយ៉ាងនោះ ។