ឱឃគោច្ឆកៈ
ក្បាលទី 64 · ទំព័រ 218
ឱឃគោច្ឆកៈ គប្បីជ្រាបវិគ្គហៈក្នុងឱឃគោច្ឆកៈដូចតទៅ ធម៌ដែលឈ្មោះថា ឱឃា ព្រោះអត្ថថា រមែងជន់លិច គឺញ៉ាំងសត្វ ដែលមានកិលេសឲ្យលង់នៅក្នុងវដ្តៈ ដែលឈ្មោះថា ឱឃនិយា ព្រោះត្រូវ ឱឃធម៌ទាំងឡាយឈានកន្លងដោយធ្វើឲ្យជាអារម្មណ៍ ហើយឈានកន្លង ។ ធម៌ដែលជាអារម្មណ៍ របស់ឱឃៈទាំងឡាយនោះឯង គប្បីជ្រាបថាជា ឱឃនិយៈ ។