បរាមាសគោច្ឆកៈ
ក្បាលទី 64 · ទំព័រ 219
គប្បីជ្រាបវិគ្គហៈក្នុងបរាមាសគោច្ឆកៈដូចតទៅ ធម៌ដែលឈ្មោះថា បរាមាសា ព្រោះអត្ថថា រមែងប្រកាន់ដោយភាពជា យ៉ាងដទៃ ព្រោះប្រព្រឹត្តទៅ ដោយអំណាចដែលឈានកន្លងអាការនៃធម៌ ទាំងឡាយ ដែលមានការមិនទៀងជាដើម តាមសេចក្តីពិត ថាជាធម៌ទៀងជាដើម ឈ្មោះថា បរាមដ្ឋា ព្រោះត្រូវបរាមាសធម៌ទាំងឡាយ ប្រកាន់ ដោយការធ្វើឲ្យជាអារម្មណ៍ ។