អដ្ឋកថា បទភាជនីយកាមាវចរកុសល
បទភាជនីយកាមាវចរកុសល ឥឡូវនេះ ដើម្បីសម្តែងធម៌ទាំងឡាយ ដែលទ្រង់រួបរួម ដោយមាតិកា តាមដែលទ្រង់តាំងទុកដោយប្រភេទផ្សេងៗ ទើបផ្តើមបទ ភាជនីយនេះថា កតមេ ធម្មា កុសលា ដូច្នេះជាដើម ។ ក្នុងបទភាជនីយនោះ ព្រះមានព្រះភាគទ្រង់សម្តែងកាមាវចរកុសលចិត្ត ដួងទីមួយនេះណាថា យស្មឹ សមយេ កាមាវចរំ ចិត្តំ ឧប្បន្នំ ហោតិ ដូច្នេះ ក្នុងនិទ្ទេសនៃកាមាវចរកុសលនោះ មានមហាវារៈ ៣ គឺធម្មវវដ្ឋានវារៈ ១ សង្គហវារៈ ១ សុញ្ញតវារៈ ១ ។ បណ្តាវារៈទាំង ៣ នោះ ធម្មវវដ្ឋានវារៈ ទ្រង់តាំងទុក ២ យ៉ាងដោយ អំណាចនៃឧទ្ទេសវារៈ និងនិទ្ទេសវារៈ បណ្តាឧទ្ទេសវារៈ និងនិទ្ទេសវារៈទាំង ២ នោះ ឧទ្ទេសវារៈមាន ៤ បរិច្ឆេទ គឺបុច្ឆា សមយនិទ្ទេស ធម្មនិទ្ទេស អប្បនា ។ បណ្តាឧទ្ទេសវារៈ ៤ បរិច្ឆេទនោះ បរិច្ឆេទថា កតមេ ធម្មា កុសលា នេះ ឈ្មោះថា បុច្ឆា បរិច្ឆេទថា យស្មឹ សមយេ កាមាវចរំ ។ បេ ។ តស្មឹ សមយេ នេះ ឈ្មោះថា សមយនិទ្ទេស បរិច្ឆេទថា ផស្សោ ហោតិ ។ បេ ។ អវិក្ខេបេ ហោតិ នេះ ឈ្មោះថា ធម្មនិទ្ទេស បរិច្ឆេទថា យេ វា បន តស្មឹ សមយេ អញ្ញេបិ អត្ថិ បដិច្ចសមុប្បន្នា អរូបិនោ ធម្មា ឥមេ ធម្មា កុសលា នេះ ឈ្មោះថា អប្បនា ( សរុប ) ។ បរិច្ឆេទពោលដោយពាក្យសួរទីមួយ របស់ឧទ្ទេសវារៈដែលតាំងទុក ៤ បរិច្ឆេទយ៉ាងនេះ ដូចតទៅនេះថា បណ្តាបរិច្ឆេទទាំង ៤ នោះ បរិច្ឆេទពោលដោយពាក្យសួរថា ធម៌ជា កុសល តើដូចម្តេច នេះ ឈ្មោះថា កថេតុកម្យតាបុច្ឆា ។ មែនពិត សំនួរមាន ៥ យ៉ាង គឺអទិដ្ឋជោតនាបុច្ឆា សួរដើម្បីឲ្យយល់ក្នុងវត្ថុដែល មិនដឹង ១ ទិដ្ឋសំសន្ទនាបុច្ឆា សួរដើម្បីប្រៀបធៀបនឹងវត្ថុដែលដឹងហើយ ១ វិមតិច្ឆេទនាបុច្ឆា សួរដើម្បីកាត់សេចក្តីសង្ស័យ ១ អនុមតិបុច្ឆា