អត្ថរបស់ ឧប្បន្ថ សព្ទ
យកវត្តមានឧប្បន្ន ។ គប្បីជ្រាបវិនិច្ឆ័យសេចក្តីក្នុងពាក្យថា ឧប្បន្នំ ហោតិ ដូចតទៅនេះ ធម៌ដែលឈ្មោះថា ឧប្បន្ន ព្រោះអត្ថថា ឃ្លាតចាកធម៌ចំណែកខាងដើម ( គឺអតីត ) ឆ្ពោះមុខចំពោះឧប្បាទក្ខណៈជាដើម ។ ឧប្បន្ន សព្ទនេះ ប្រើ ក្នុងអត្ថច្រើនយ៉ាង គឺអតីត បានចំពោះ តាំងឡើងព្រម សង្កត់មិនបាន កាត់មិនបាន ដល់ខណៈទាំង ៣ ។ ឧប្បន្ន សព្ទនេះ ប្រើក្នុងអត្ថថា អតីត ដូចក្នុងប្រយោគជាដើមថា តេន ខោ បន ភិក្ខវេ សមយេន កកុសន្ធោ ភគវា អរហំ សម្មាសម្ពុទ្ធោ លោកេ ឧប្បន្នោ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធអរហន្តសម្មាសម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ ដូច្នេះ ។ ប្រើក្នុងអត្ថថា បានចំពោះ ដូចក្នុងប្រយោគជាដើមថា អាយស្មតោ អានន្ទស្ស អតិរេកចីវរំ ឧប្បន្នំ ហោតិ អតិរេកចីវរកើតឡើងដល់ព្រះអានន្ទ ដ៏មានអាយុ ដូច្នេះ ។ ប្រើក្នុងអត្ថថា តាំងឡើងព្រម ដូចក្នុងប្រយោគជាដើមថា សេយ្យថាបិ ភិក្ខវេ ឧប្បន្នំ មហាមេឃំ តមេនំ មហាវាតោ អន្តរាយេវ អន្តរធាបេតិ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំង រមែងញ៉ាំងភ្លៀងធំដែលកើតឡើងនោះ ឲ្យ វិនាសក្នុងចន្លោះទៅបាន ដូច្នេះ ។ ប្រើក្នុងអត្ថថា សង្កត់មិនបាន ដូចក្នុងប្រយោគជាដើមថា ឧប្បន្នំ គមិកចិត្តំ ទុប្បដិវិនោទយំ គមិកចិត្ត ( ចិត្តប្រាថ្នានឹងទៅ ) កើតឡើង ហើយបន្ទោបង់បានដោយកម្រ ដូច្នេះ និងដូចប្រយោគជាដើមថា ឧប្បន្នុប្បន្នេ បបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ តែងញ៉ាំង អកុសលធម៌ទាំងឡាយដ៏លាមកដែលកើតឡើង ឲ្យសាបសូន្យទៅ ដោយ ទំនងដ៏សមគួរ ដូច្នេះ ។ ប្រើក្នុងអត្ថថា កាត់មិនបាន ដូចក្នុងប្រយោគជាដើមថា អរិយំ អដ្ឋង្គិកំ មគ្គំ ភាវេន្តោ ពហុលីករោន្តោ ឧប្បន្ន