អត្ថរបស់ សហគត សព្ទ

ក្បាលទី 64 · ទំព័រ 265

ឬក៏ទីពីរ ។ បេ ។ ទីបី ។ បេ ។ អ្នកក៏សម្រេចមគ្គប្បញ្ញាទីបួនដោយមានបញ្ញា ជាធំ មានបញ្ញាជាធុរៈ ដូច្នេះ ។ ក្នុងទីនេះ គប្បីជ្រាបព្រះសូត្រជាដើមយ៉ាងនេះថា កុសលធម៌ទាំងឡាយ ដែលក្រៃលែងដោយបញ្ញាមិនសាបសូន្យទៅ និងដូចព្រះតម្រាស់មួយទៀត ថា ប្រាជ្ញាមានសេចក្តី ( អត្ថ ) ថាដូចម្តេចខ្លះ និងព្រះតម្រាស់ ( ក្នុង សំយុត្តនិកាយ មហាវារវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេច ទៅតាមបញ្ញ្រិន្ទិយនោះ ក៏តាំងនៅស៊ប់ វីរិយៈដែលសម្រេចទៅតាមបញ្ញ្រិន្ទិយ នោះក៏តាំងនៅស៊ប់ សតិដែលសម្រេចទៅតាមបញ្ញ្រិន្ទិយនោះ ក៏តាំងនៅស៊ប់ សមាធិដែលសម្រេចទៅតាមបញ្ញ្រិន្ទិយនោះ ក៏តាំងនៅស៊ប់ ចំពោះអរិយសាវ័កដែលមានបញ្ញា ដូច្នេះ ។ ព្រោះហេតុនោះ សម្លឹងដល់លោកុត្តរធម៌ហើយ គប្បីជ្រាបថា បញ្ញាជាធំ ជាធុរៈ ជាប្រធាន ។ នេះជាលោកិយទេសនា ។ ព្រោះហេតុនោះ កាលទ្រង់សម្តែងចិត្តឲ្យជាធុរៈ ទើបត្រាស់ថា ចិត្តំ ឧប្បន្នំ ហោតិ ដូច្នេះ ។ ពាក្យថា សោមនស្សសហគតំ បានដល់ ដល់ភាវៈមានការកើតព្រម គ្នាជាដើមជាមួយនឹងសោមនស្ស ពោល គឺការសោយអារម្មណ៍ដែលគួរ ត្រេកអរ ។ សហគត សព្ទនេះ ប្រើក្នុងអត្ថទាំងនេះ គឺភាពជាយ៉ាងនោះ លាយឡំ អាស្រ័យអារម្មណ៍ និងការច្រឡូកច្រឡំ ។ បណ្តាអត្ថទាំងនោះ សហគត សព្ទនេះ គប្បីជ្រាបថា ប្រើក្នុងអត្ថថា ភាពជាយ៉ាងនោះ ដូចក្នុងប្រយោគជាដើមថា យាយំ តណ្ហា បៀនព្ភវិកា នន្ទិរាគសហគតា អរិយសច្ច គឺតណ្ហានេះឯង ជាធម្មជាតនាំសត្វឲ្យកើត ទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ដូច្នេះ ។ អធិប្បាយថា ជាសេចក្តីត្រេកត្រអាលដោយរាគៈ ។ មានក្នុងអត្ថថា លាយឡំ ដូចក្នុងប្រយោគជាដើមថា យាយំ ភិក្ខវេ វីមំសា កោសជ្ជសហគតា កោសជ្ជសម្