ទ្វារនៃវចីកម្ម

ក្បាលទី 64 · ទំព័រ 303

ក្នុងកថាពោលអំពីទ្វារនៃវចីកម្ម ឈ្មោះថា វាចា មាន ៣ យ៉ាង គឺ ចេតនា វិរតិ សទ្ទៈ បណ្តាវាចាទាំង ៣ យ៉ាងនោះ វាចានេះ ( ក្នុង សំយុត្តនិកាយ សគាថវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ ៤ ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែល អ្នកប្រាជ្ញមិនតិះដៀលផង ដូច្នេះ ឈ្មោះថា ចេតនាវាចា ។ វាចានេះ ( អភិធម្មវិភង្គ ) ថា ការវាង ការគេចចេញ វចីទុច្ចរិតទាំង ៤ ។ បេ ។ នេះហៅថា សម្មាវាចា ដូច្នេះ ឈ្មោះថា វិរតិវាចា ។ វាចានេះ ( ក្នុង អភិធម្ម ធម្មសង្គណី ) ថា វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹក កង កម្ម គឺការគឹកកង គឺវាចា វចីភេទ ដូច្នេះ ឈ្មោះថា សទ្ទវាចា ។ បណ្តាវាចាទាំង ៣ នោះ ពាក្យថា វចីកម្មទ្វារ មិនមែនជាឈ្មោះរបស់ ចេតនា មិនមែនជាឈ្មោះរបស់វិរតិ តែវិញ្ញត្តិណាមួយដែលមានសំឡេងរួម ផង មាននៅ រូបនេះដែលទ្រង់សំដៅយក ត្រាស់ ( ក្នុងអភិធម្ម ធម្មសង្គណិ ) ថា រូបជាវចីវិញ្ញត្តិនោះ តើដូចម្តេច ។ វាចា ការបន្លឺ គន្លងពាក្យ ការពោល ការគឹកកង កម្ម គឺការគឹកកង គឺវាចា វចីភេទណា នៃបុគ្គលមានចិត្តជាកុសលក្តី មានចិត្តជាអកុសលក្តី មានចិត្តជាអព្យាក្រឹត ក្តី នេះហៅថា វាចា គឺ ការកម្រើកសម្តី ការញ៉ាំងសម្តីឲ្យកម្រើក ភាពនៃ ការញ៉ាំងសម្តីឲ្យកម្រើក នេះរូបជាវចីវិញ្ញត្តិ ដូច្នេះ ឈ្មោះថា ទ្វារនៃវចីកម្ម ។ ពិតហើយ កាលបុគ្គលត្រិះរិះថា អញនឹងពោលពាក្យនេះ អញនឹង ពោលពាក្យនោះ ឈ្មោះថា សំឡេងដែលផ្សាយទៅនៃវិតក្ក រមែងកើត