កម្មកថា
ខ្ញុំបានសម្តែងទ្វារនៃកម្មទាំងនេះ វៀរកម្ម ៣ ពួកណា ឥឡូវនេះ នឹង ពោលដោយពិស្តារដល់ការតាំងមាតិកា ក្នុងកថាដែលពោលដោយទ្វារដែល ពោលផ្អាកទុក ផ្តើមតាំងអំពីកម្មទាំង ៣ នោះ ។ ពិតហើយ កម្ម ៣ គឺ កាយកម្ម វចីកម្ម និងមនោកម្ម សួរថា ឈ្មោះថា កម្មនេះ បានដល់អ្វីខ្លះ ឆ្លើយថា បានដល់ចេតនា និងធម៌ដែលសម្បយុត្តដោយចេតនាខ្លះ ។ បណ្តា ធម៌ទាំងពីរនោះ ក្នុងភាពដែលចេតនាជាកម្ម មានព្រះសូត្រទាំងនេះពោល ( ក្នុងអង្គុត្តរនិកាយ ឆក្កនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ តថាគត ហៅចេតនាថា ជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត ដូច្នេះ ។ និងដូចព្រះតម្រាស់ ( ក្នុងសំយុត្តនិកាយ និទានវគ្គ ) ថា ម្នាលអានន្ទ កាលបើកាយមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើងព្រោះ កាយសព្ចោតនាជាហេតុ ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើងព្រោះវចីសព្ចោតនាជាហេតុ ម្នាលអានន្ទ កាលបើ មនោមាន សុខ និងទុក្ខខាងក្នុង រមែងកើតឡើងព្រោះមនោសព្ចោតនា ជា ហេតុក៏មាន ដូច្នេះ ។ និងដូចព្រះតម្រាស់ ( ក្នុងអភិធម្មកថាវត្ថុ ) ថា ម្នាលភិក្ខុទាំងឡាយ កាយសព្ចោតនា ៣ ប្រការ ជាអកុសលកាយកម្ម មានទុក្ខជាកម្រៃ មានទុក្ខជាវិបាក ម្នាលភិក្ខុទាំងឡាយ វចីសព្ចោតនា ៤ ប្រការជាអកុសលវចីកម្ម ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មនោសព្ចោតនា ៣ ប្រការ ជាកុសលមនោកម្ម មានសុខជាកម្រៃ មានសុខជាវិបាក ដូច្នេះ ។ និងដូចព្រះតម្រាស់ថា ម្នាលអានន្ទ បើសមិទ្ធិមោឃបុរស ( មោឃ-