ពោលដោយការេប្របធេបោកម្មបថ

ក្បាលទី 64 · ទំព័រ 345

ឥឡូវនេះ បណ្ឌិតគប្បីជ្រាបការប្រៀបធៀបោកម្មបថ ក្នុងទីនេះ ។ ពិត ហើយ អសំវរៈដែលកើតឡើង ដោយអំណាចទ្វារនៃផស្សៈ ៥ រមែងជា មនោកម្ម ជាចំណែកអកុសលបុណ្ណោះ ។ អសំវរៈដែលកើតឡើងដោយ អំណាចទ្វារនៃមនោសម្ផស្ស រមែងជាកម្មសូម្បីទាំង ៣ យ៉ាង ។ ព្រោះថា អសំវរៈនោះ ទោះបីដល់ការកម្រើកក្នុងកាយទ្វារហើយ រមែងជាកាយកម្ម ខាងអកុសល ដល់នូវការកម្រើកក្នុងវចីទ្វារ ក៏ជាវចីកម្មខាងអកុសល មិន ដល់នូវការកម្រើកក្នុងទ្វារទាំង ២ ក៏ជាមនោកម្មខាងអកុសល ។ អសំវរៈ ដែលកើតឡើងដោយអំណាចទ្វារនៃអសំវរៈ ៥ ជាមនោកម្មខាងអកុសល បុណ្ណោះ ។ អសំវរៈដែលកើតឡើងដោយអំណាចទ្វារនៃអសំវរៈ ដែលមាន ការកម្រើកកាយ រមែងជាកាយកម្មខាងអកុសលបុណ្ណោះ ។ អសំវរៈដែល កើតឡើងដោយអំណាចទ្វារនៃអសំវរៈផ្លូវវាចា រមែងជាវចីកម្មខាងអកុសល បុណ្ណោះ ។ អសំវរៈដែលកើតឡើង ដោយអំណាចទ្វារនៃអសំវរៈផ្លូវចិត្ត រមែងជាមនោកម្មខាងអកុសលបុណ្ណោះ ។ កាយទុច្ចរិត ៣ ជាកាយកម្មខាង អកុសលបុណ្ណោះ ។ វចីទុច្ចរិត ៤ ក៏ជាវចីកម្មខាងអកុសលប៉ុណ្ណោះ ។ មនោទុច្ចរិត ៣ ក៏ជាមនោកម្មខាងអកុសលបុណ្ណោះ ។ សូម្បីសំវរៈដែលកើតដោយអំណាចទ្វារនៃផស្សៈ ៥ ក៏ជាមនោកម្មខាង កុសលបុណ្ណោះ ។ ចំណែកសំវរៈនេះ កើតឡើងដោយអំណាចទ្វារនៃមនោសម្ផស្ស ក៏ជាកម្មទាំង ៣ ដូចអសំវរៈ ។ សំវរៈសូម្បីកើតឡើងហើយ ដោយអំណាចទ្វារនៃសំវរៈ ៥ ក៏ជាមនោកម្មខាងកុសលបុណ្ណោះ ។ សំវរៈ ដែលកើតឡើងដោយអំណាចទ្វារនៃសំវរៈ ដែលមានការកម្រើកកាយ ក៏ជា កាយកម្មខាងកុសលបុណ្ណោះ ។ សំវរៈដែលកើតឡើងដោយអំណាចទ្វារនៃ សំវរៈផ្លូវវាចា ក៏ជាវចីកម្មខាងកុសលបុណ្ណោះ ។ សំវរៈដែលកើតឡើង ដោយអំណាចទ្វារនៃសំវរៈផ្លូវចិត្ត ក៏ជាមនោកម្ម ខាងកុសលប៉ុណ្ណោះ ។ កាយសុចរិត ៣ រមែង